(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូណូវ (Anatoly Antonov) បាននិយាយនៅថ្ងៃពុធនេះថា កញ្ចប់ជំនួយយោធាថ្មីតម្លៃ ៣២៥លានដុល្លារដែលទើប នឹងប្រកាសផ្តល់ឲ្យអ៊ុយក្រែន នឹងជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យកាន់តែធ្លាក់ចូលទៅជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
កញ្ចប់ជំនួយយោធាដែលនឹងរួមមានមីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស រ៉ុក្កែត គ្រាប់រំសេវ ផ្សេងៗ ហើយនិងរថពាសដែក ជាដើមនោះ ត្រូវបានប្រកាសស្របពេលដែលអ៊ុយក្រែនបានចាប់ ផ្តើមប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានមើលឃើញរថពាសដែកមួយចំនួន ដែលសហរដ្ឋ អាមេរិកផ្តល់ឱ្យ ត្រូវបានបាត់បង់នៅលើសមរភូមិ។
តាមរយៈបណ្តាញតេឡេក្រាមរបស់ស្ថានទូត លោក អាន់តូណូវ បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកចូលខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិនៅអ៊ុយក្រែន។ ជាក់ស្តែង អ្នកយុទ្ធសាស្ត្រមកពីសហ រដ្ឋអាមេរិក ហាក់ដូចជាមិនយល់សោះថា ចំនួនអាវុធ ឬក៏ការកំណត់គោលដៅលើទាហានស៊ីឈ្នួល អាចនឹងបង្វែរទិសដៅសង្រ្គាមរបស់រុស្ស៉ីបាននោះ»៕