សម្តេចតេជោ ហ៊ុន សែន អោយដឹងថា ជំនួបជាមួយលោកគ្រូ សាន សុជា ដើម្បីផ្តល់ការគាំទ្រលើការ ផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត ពិសេសការកសាងអំពើល្អក្នុងសង្គម


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះ បានថ្លែងបញ្ជាក់ថា ក្នុងជំនួបរបស់សម្តេចជាមួយលោកគ្រូ សា សុជា នាថ្ងៃម្សិលមិញ ដើម្បីជា ផ្តល់នូវការគាំទ្រដល់សកម្មភាពលោកគ្រូ សាន សុជា ឱ្យបន្តផ្សព្វផ្សាយនូវព្រះធម៌អប់រំចិត្ត ដល់ប្រ ជាជនកម្ពុជា ពិសេសជួយអប់រំលើការកសាងអំពើល្អក្នុងសង្គមជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច បន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញបានជួបជាមួយលោកក្មួយ សាន សុជា […] ពីដើមធ្លាប់តែទេសនា តែឥឡូវគឺស្វែងរកការគាំទ្រ ហើយយើងក៏ត្រូវការដើម្បីឲ្យព្រះសង្ឃដែល លាចាកសិក្ខាបទ (សឹក) ដែលចេះធម៌ត្រឹមត្រូវ គឺបន្តទៅតាមព្រះពុទ្ធសាសនា ជួយដល់ការអប់រំសង្គម អប់រំផ្លូវចិត្ត ធ្វើយ៉ាងម៉េចប្រើប្រាស់ធម៌ សម្រាប់ការរក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ និងជាពិសេសការកសាងអំពើល្អក្នុងសង្គមសម្រាប់ប្រជាជនរបស់យើង»

សូមបញ្ជាក់ថា លោកគ្រូ សាន សុជា បានបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនា ​អស់​​រយៈ ពេលជាង ៣០ព្រះវស្សា។ លោកគ្រូ ទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ តាមរយៈ ការផ្សព្វផ្សាយព្រះអប់រំចិត្ត និងការពន្យល់បកស្រ័យអំពីព្រះធម៌។

លោកគ្រូ សាន សុជា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ នៅប្រទេសអូស្ត្រាលី។ បើទោះបីបានលាចាកសិក្ខា តែលោកគ្រូ សាន សុជា នៅបន្តការសិក្ខាបទ ជាឧបាសក ហើយបន្តផ្សព្វផ្សាយព្រះធម៌ផងដែរ៕