អគ្គនាយក ARDB លើកទឹកចិត្តឲ្យកសិករប្រើប្រាស់ឥណទានដើម្បីចាត់ចែងច្រវាក់ផលិតកម្ម ដំណាំស្វាយចន្ទីឲ្យកាន់តែល្អ


 (ក្រចេះ)៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តឲ្យកសិករដែលធ្វើចម្ការស្វាយចន្ទី គួរពិចារណាលើ ការខ្ចីកម្ចីឥណទានពីធនាគារកសិកម្មមួយនេះ ដើម្បីចាត់ចែងច្រវាក់ផលិតកម្មដំណាំស្វាយចន្ទីរបស់ ខ្លួនឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមអគ្គនាយកលើកឡើងដូចនេះធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឫស្សី​ ក្រុងក្រចេះ​​ ខេត្តក្រចេះ​ នាថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២៣​ ដែលមានការចូលរួមពីប្រជាកសិករដាំដុះ ស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និងសិស្សនិស្សិតសាកលវិទ្យាល័យក្រចេះប្រមាណ​ជាង​១០០នាក់​។

នាឱកាសនោះ ឯកឧត្តម បានអនុញ្ញាតឲ្យកសិករលើកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយ នឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។

ឯកឧត្តម អគ្គនាយកបានជម្រាបជូនដល់ប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោ បាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជាទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ​ហើយដើម្បី​កម្ពុជា​ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី​ នាពេល​អនាគត​បាន​ បញ្ហា​ប្រឈមផ្សេងៗ​ដែល​កសិករបាន​លើក​ឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។

ឯកឧត្តម ក៏បន្តស្នើ​សុំ​ឲ្យ​ប្រជាកសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើន ហើយនៅជិតគ្នាគួរចង ក្រង​ជាសហគមន៍ ឬជាបណ្តុំអ្នកផលិត​ ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការ ដាំដុះ​ និងផ្សារ​ភ្ជាប់​ទៅទីផ្សារ​។

ឯកឧត្តម បានលើកទឹកចិត្តឲ្យកសិកររួមគ្នាស្នើសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង​ លាន​ហាល​ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។

ឯកឧត្តម បានបន្តថា ក្នុងករណី តំណាង​សហគមន៍ ឬសមាជិកសហគមន៍​ ឬប្រជាកសិករដែលចង់ បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺអាចស្នើសុំឥណទាន ពីធនាគារ ARDB បាន​ ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាលជាដើម​ ហើយ​អអត្រាការប្រាក់នេះគឺជាការប្រាក់សម្បទាន និងជាការគិត គូររបស់រាជរដ្ឋាភិបាលចំពោះប្រជាកសិករនៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី​ និងដាំដុះដំ ណាំផ្សេងៗក្នុងវិស័យកសិកម្ម។

ឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់កសិករគិតគូរស្នើសុំឥណទានពីធនាគារ ARDB ដោយ យកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០%នៃតម្លៃគ្រាប់ស្វាយចន្ទីក្នុងឃ្លាំងស្តុក។

ឯកឧត្តម បណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំអស់​គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់ លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃឲ្យ ស្របតាមសង់ដារចំណីអាហារ ដើម្បី លក់ទៅទីផ្សារផងដែរ​ នៅ​ពេល​ទទួល​បាន​ឥណទាន​ពីធនាគារ។

គួរបញ្ជាក់ថា ផ្ទៃដីដាំដុះស្វាយចន្ទីនៅទូទាំងខេត្តក្រចេះមានប្រមាណជាង៨០​ ,០០០ហិកតា​៕