(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែ ឧសភា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅ ថ្ងៃពុធនេះថា ប្រទេសចិនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលដល់ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈដែលលោកបំពេញកាតព្វកិច្ច របស់ខ្លួន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទកាសែតពេលឆ្លើយសំណួរពាក់ព័ន្ធ។
លោកស្រី Mao បាននិយាយថា ឯកអគ្គរដ្ឋទូតចិនថ្មី លោក Xie បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញបេសកកម្មថ្មីរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតគឺជាស្ពាន និង ចំណងដ៏សំខាន់មួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលសម្រាប់ឯកអគ្គរដ្ឋទូត នៅពេលគាត់បំពេញកាតព្វកិច្ចរបស់គាត់។
លោកស្រី Mao បាននិយាយទៀតថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចងចាំផល ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក ហើយងាកមកធ្វើការជាមួយប្រទេស ចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនង ត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ៕