មនុស្ស ៣៩នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចទូកនេសាទចិន នៅមហាសមុទ្រឥណ្ឌា

 (ប៉េកាំង)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃពុធនេះ បានរាយការណ៍ថាទូកនេសាទចិនមួយគ្រឿង បានលិចនៅឯមហាសមុទ្រឥណ្ឌា ដោយធ្វើឱ្យមនុស្ស​ ៣៩នាក់បាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងធ្វើឡើង។

បើតាមទូរទស្សន៍រដ្ឋចិន CCTV មកទល់នឹងម៉ោងនេះ មិនមានមនុស្សបាត់ខ្លួនណាម្នាក់ត្រូវបានរក ឃើញនោះទេ ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញបញ្ជាឱ្យ បើកប្រតិបត្តិការស្វែង រក និងជួយសង្រ្គោះ។ CCTV បានឱ្យដឹងទៀតថានៅក្នុងចំណោមមនុស្ស ៣៩នាក់ដែលបានបាត់ ខ្លួន ក្នុងនោះមានជនជាតិចិន ១៧នាក់ ឥណ្ឌូណេស៊ី ១៧នាក់ និងហ្វីលីពីន ៥នាក់។

គួរបញ្ជាក់ថា ទូកនេសាទខាងលើគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុម Penglai Jinglu Fishery និងបាន លិចនៅម៉ោងប្រហែល ៣ទៀបភ្លឺ កាលពីថ្ងៃអង្គារ (ម៉ោងនៅប៉េកាំង)។ ក្រុមអ្នកជួយសង្រ្គោះមកពីអូស្ត្រាលី និងប្រទេសជាច្រើនបានទៅដល់កន្លែងកើតហេតុ ហើយចិន ក៏បានបញ្ជូននាវាចំនួន ២គ្រឿង ចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះផងដែរ៕