លោក ចូ បៃដិន ប្រាប់លោក ម៉ាកូស ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការការ ពារហ្វីលីពីន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បាន បញ្ជាក់ឡើងវិញប្រាប់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ពីការប្ដេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការការពារហ្វីលីពីន នៅចំពោះមុខភាពតាន តឹងជាមួយចិន នៅឯតំបន់សមុទ្រចិនខាងត្បូង។

លោក ម៉ាកូស កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ និងបន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ក្នុងទី ក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន។ នៅឯជំនួបនៅសេតវិមាន លោក បៃដិន និងលោក ម៉ាកូស ក៏បានឯកភាពគ្នាផងដែរលើគោលការណ៍ណែនាំ ថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំង២ ខណៈលោក ម៉ាកូស បានលើកឡើងថាហ្វីលីពីនកំពុងស្ថិតនៅក្នុងស្ថានភាព មួយដ៏លំបាក នៃស្ថានការណ៍ ភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស ទៅកាន់សហរដ្ឋអាមេរិក គឺជាដំណើរទស្សន កិច្ច លើកដំបូងបំផុតរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ និងចំពេលដែល រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងឥទ្ធិពល ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕