ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពន្លឿននីតិវិធី ដើម្បីបញ្ចេញវត្ថុធាតុដើម មកផ្គត់ផ្គង់រោងចក្រនៅភ្នំពេញ និងតាមបណ្តាខេត្តនានា សំដៅសង្គ្រោះវិស័យរោងចក្រនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ រាប់ចាប់តាំងពីគយ កំពុងផែស្វយ័តក្រុងព្រះសីហនុ សម្របសម្រួល និងពន្លឿននីតិវិធី ធ្វើយ៉ាងណាឲ្យកប៉ាល់ចូលចត ដើម្បីដឹកវត្ថុធាតុ ដើមមកផ្គង់ផ្គង់សង្គ្រោះវិស័យកាត់ដេររបស់កម្ពុជា។ ឆ្លើយតបនឹងសំណើរបស់កម្ពុជាចិន បានបញ្ជូននាវាចំនួន៧គ្រឿងផ្ទុកទៅដោយវត្ថុធាតុដើម ជាក្រណាត់ មកសង្គ្រោះវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ ដោយសារខ្វះវត្ថុធាតុដើមពីប្រទេសចិន រោងចក្រមួយចំនួននៅកម្ពុជា ត្រូវបានថៅកែផ្អាក និងព្យួរ ការងារកម្មករមួយរយៈ។ នេះជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលជួយគ្នាគ្រប់កាលៈទេសៈ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
កាលពីម្សិលម៉ិញ នាវាផ្ទុកកុងតឺន័រចំនួន៦០ បានដឹកវត្ថុធាតុដើមពីប្រទេសចិន បានមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្គត់ផ្គង់រោងចក្រនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ក្នុងនោះមួយគ្រឿងទៀត ក៏បានចូលចតនៅកំពង់ផែនៃប្រទេសវៀតណាម ដើម្បីយកវត្ថុធាតុដើម ផ្គង់ផ្គង់រោងចក្រជាច្រើន នៅខេត្តស្វាយរៀង៕