កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធ ហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធហត្ថ(ភ្នំជំរាយ)នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តកោះកុង និងមានការចូលរួមជូន ដំណើរពីក្រុមគ្រួសារនិងអាណាព្យាបាល ។
ក្នុងពិធីនោះ លោកតាំង ឃុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្លែងថាខ្ញុំសូមអបអរសាទរ ចំពោះយុវជនស្ម័គ្រ ចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ(ជាប់ជាស្ថាពរ)ក្នុងការប្រឡង ហើយត្រូវបានស្នើសុំបញ្ចូល ក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ ក្លាយជាយោធិន នៃកងរាជវុធហត្ថនាពេលនេះ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺ នកងរាជអាវុធហត្ថ(ភ្នំជំរាយ) ដែលចេញ ពីការជ្រើសរើសក្នុងខេត្តកោះកុង ខ្ញុំសូមដាំផ្ញើដល់ប្អូនៗទាំងអស់ ខិតខំរៀនសូត្រ និងបំពេញតួនាទី ភារ:កិច្ច និងបេសកកម្មកងរាជអា វុធហត្ថឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធ ពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កង យោធពលខេមរភូមិន្ទ បទបញ្ជា និងការចាត់តាំង របស់ឯកឧត្តម នាយឧត្តម សេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរៈភូមិន្ទ។
លោកបានបន្ថែមថា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ពេលបញ្ចប់វគ្គ និងសូមថ្លែងអំណរគុណ និងកោតសរ សើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឲ្យកូន ចៅ ចូលបម្រើយោធពលខេមរៈភូមិន្ទបំពេញក្របខណ្ឌឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេស ជាតិ មាតុភូមិនៃយើង។
ថ្លែងក្នុងពិធីសំណេះសំណាល លោក ជំទាវ អភិបាលខេត្តកោះកុង បានលើក ឡើងថា នាងខ្ញុំសូមចូលរួមអបអរសាទរ ចំពោះយុវជនចំនួន ៣៧រូប ដែលបានស្ម័គ ចិត្តចូលបម្រើការងារជា“មន្ត្រីកងយោធ ពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជ អាវុធហត្ថ ដោយបានឆ្លងកាត់ការប្រឡងតេស្តសមត្ថភាព ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ចេញលទ្ធផលជាប់ជាស្ថា ពរ ហើយនឹងត្រូវធ្វើដំណើរទៅចូលហ្វឹក ហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធហត្ថ(ភ្នំជំរាយ) ក្នុងខេត្តកំពង់ឆ្នាំង នាពេលនេះ ខ្ញុំសូមផ្ដាំផ្ញើរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីទាំង៣៧រូប ដែលនឹងចេញដំណើរទៅទទួលការបណ្ដុះបណ្តាល ហ្វឹកហ្វឺន ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរបំផុត ជាពិសេសខិតខំយកបទពិសោធន៍ល្អៗ ពីក្រុមគ្រូបង្វឹក ដើម្បីទុកជាមូលដ្ឋាន នៅ ពេលត្រឡប់មកបំពេញការងារនៅក្នុងអង្គភាពវិញ។
លោកជំទាវអភិបាលខេត្ត បានថ្លែងបន្តថាប្អូនៗត្រូវចងចាំថា អង្គភាពមួយរឹងមាំគឺជាអង្គភាព មួយដែលមានមន្ត្រីល្អៗ ប្រកប ដោយវិជ្ជាជីវៈ មានចំណេះជំនាញ និងការគោរពវិន័យបានល្អ។ ដូច្នេះប្អូនៗ ទាំង៣៧រូប ដែលត្រូវបានបញ្ចូនទៅហ្វឹកហ្វឺន នឹងក្លាយទៅជាមន្ត្រីកងយោធ ពលខេមរភូមិន្ទ ប្រកបដោយវិជ្ជាជីវៈ មានចំណេះដឹងជំនាញពេញលេញ ហើយអង្គភាពកងរាជអាវុធនៅទីនេះ ក៏ជានៅតាម បណ្តាក្រុង-ស្រុក នឹងរង់ចាំទទួល ប្អូនៗទាំង៣៧រូប ពេលត្រឡប់មកវិញ ដើម្បីយកចំណេះជំនាញ ដែលប្អូនៗបានខិតខំហ្វឹកហ្វឺនអស់រយៈពេល០២ឆ្នាំ ០៨ខែ នេះ មកបម្រើការងារជូនខេត្តក៏ដូចជាជាតិ មាតុភូមិរបស់យើង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្ត របស់ក្រុមគ្រួសារ ឬអាណាព្យា បាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ មកប្រឡងចូលបម្រើ ការងារជាមន្ត្រីកងយោធពលខេមរភូមិន្ទ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕ ដោយ ញុឹប សន