(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ ២០២៣ បានបញ្ជាក់ថា មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បាននិយាយថាតៃវ៉ាន់នឹង មិនត្រូវបានរារាំងពីការចូលរួមជាមួយពិភពលោក ហើយក៏នឹងមិនចុះញ៉មដោយសារតែសម្ពាធ ណាមួយ នោះដែរ ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្ដាល និងសហ រដ្ឋអាមេរិក។
ការកត់សម្គាល់របស់លោកស្រី សៃ ធ្វើឡើង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅឯអាកាសយានដ្ឋាន អន្តរជាតិទីក្រុង តាវយ័ន (Taoyuan) ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ច ក្នុងដំណើរ ឈប់សំចត នៅសហរដ្ឋអាមេរិកជាទីដែលលោកស្រីបានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី ។ ថ្លែងនាឱកាសនោះ លោកស្រី សៃ បានលើកឡើងដូច្នេះថា «យើង បានបង្ហាញសហគមន៍អន្តរជាតិថាទោះបីជាប្រឈមមុខនឹងសម្ពាធ និងការគំរាមកំហែង តៃវ៉ាន់កាន់ តែរួបរួមគ្នា ហើយក៏នឹងមិនចុះញ៉មដោយសារតែ ការគាបសង្កត់ ឬក៏ដោយសារឧបសគ្គរារាំងក្នុង ការចូលរួមជាមួយពិភពលោកជាដាច់ខាត»៕