ខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់មនុស្ស ៦នាក់ នៅឯសាលាបឋម ក្នុងទីក្រុង Nashville នៃសហ រដ្ឋអាមេរិក


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ២៨ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា អតីតនិស្សិតម្នាក់ប្រដាប់ដោយកំាភ្លើងធុនធ្ងន់ បានបាញ់ សម្លាប់ក្មេង ៣នាក់ និងបុគ្គលិក៣នាក់ នៅក្នុងការវាយប្រហារមួយដែលត្រូវបានគេជឿជាក់ថា មានការរៀបចំផែនការ យ៉ាងប្រុងប្រយ័ត្នទុកជាមុន នៅឯសាលាបឋមសិក្សាមួយកន្លែង ក្នុងទីក្រុង Nashville សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

ប៉ូលិសអាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះថា អូដ្រេ ហែល (Audrey Hale) ជាស្ត្រីម្នាក់អាយុ២៨ឆ្នាំ ដែលក្រោយមកត្រូវបានគេបញ្ជាក់ឡើងវិញថាជាមនុស្សដែលប្ដូរ ពីភេទ ប្រុសទៅស្រី។ ជនសង្ស័យរូបនេះប្រដាប់ដោយកាំភ្លើងវែង២ដើម និងកាំភ្លើងខ្លីមួយដើម មានផែន ទីសាលាបឋមសិក្សាខាងលើ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខ នឹងប៉ូលិស មុននឹង ត្រូវបានប៉ូលិសបាញ់សម្លាប់។

គួរបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ កុមារម្នាក់មានអាយុ៨ឆ្នាំ និង២នាក់ទៀត មានអាយុ៩ឆ្នាំ ខណៈបុគ្គលិក៣នាក់ ដែលត្រូវបានបាញ់សម្លាប់ដែរនោះមានអាយុពី៦០ ទៅ៦១ឆ្នាំ ៕