រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ប្រកាសការចូលកាន់តំណែងព្រះរាជអាជ្ញានៃអយ្យការ សាលាដំបូងខេត្តកំពង់ឆ្នាំងថ្មី


 (កំពង់ឆ្នាំង)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការគឺជាការងារចាំបាច់បំផុត ដែលលទ្ធផលគឺគ្មានអ្នកចាញ់ និងគ្មានអ្នក ឈ្នះ ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល ហើយគោលនយោបាយឈ្នះឈ្នះ នេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៌ដែលពុំធ្លាប់ មានជាង៥០០ឆ្នាំកន្លង មកនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញ ដែលលោក ឯក ស៊ុនរស្មី ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចំណែកលោក អ៊ិត សុធា (ព្រះរាជអាជ្ញាចាស់) ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង អមមហាយ្យការសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង។

ឯកឧត្តម កើត រិទ្ធ បានបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះដែរ ក៏បានជួយកាត់បន្ថយសុំណុំ រឿងកកស្ទះយ៉ាង ច្រើនកន្លងមកផងដែរ។ជាក់ស្ដែងនៅក្នុងឆ្នាំ២០២២ សំណុំរឿងដែលនៅសេស សល់ទូទាំងប្រទេសមិនទាន់ដោះស្រាយ គឺមានជាង៤ម៉ឺនសំណុំរឿងដូចនេះ ក្នុងនាមក្រសួងយុត្តិ ធម៌ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់អាជ្ញាធរខេត្ត ស្រុក និងឃុំដែលខិត ខំយកចិត្តទុកដាក់ជួយដោះស្រាយវិវាទក្រៅប្រ ព័ន្ធតុលាការកន្លងមកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងនោះដែរក៏សូមថ្លែងអំណរគុណផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិ ធម៌ ដែលបានសហការយ៉ាងល្អជាមួយមន្ត្រីអយ្យការ និងមន្ត្រីសាលាដំបូង ខេត្តក្រុងដោះស្រាយបានល្អនូវសេវាយុ ត្តិធម៌ជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្ត្រីតុលាការទាំងអស់ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តការ កែទម្រង់ច្បាប់ កែទម្រង់ប្រព័ន្ធយុទ្ធិធម៌ មានន័យថាច្បាប់រឹងមាំប្រទេសជាតិមាន ស្ថេរភាពមានសុខសន្តិភាព និងមា នការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ទន្ទឹមនេះដែរមន្ត្រីតុលា ការទាំងអស់ត្រូវពង្រឹងវិន័យ សីលធម៌ ក្នុងការងារត្រូវគោរពលក្ខន្តិកៈចៅក្រម ព្រះរាជអាជ្ញានិង លក្ខន្តិកៈម ន្ត្រីរាជការស៊ីវិល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងសហការល្អជាមួយអាជ្ញាធរនិងមន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់។ការកាត់ក្តីត្រូវឈរលើគតិច្បាប់ និងយុត្តិធម៌មិនលំអៀងដោយត្រូវចៀសវាង អគតិ ទាំង៤គឺឆន្ទាគតិ , ទោសាគតិ , ភយាគតិនិងមហាគតិ ត្រូវមានសុគតិធម៌ទាំង៥។ដោយត្រូវធ្វើឱ្យ ប្រសើរឡើងនូវការផ្ដល់សេវាយុត្តិធម៌ជូនពលរដ្ឋ កុំទុកសំណុំរឿងឲ្យកកស្ទះយូរខែឆ្នាំ។

នៅក្នុងពិធីនេះដែរ លោក អុិត សុធា ក៏បានឡើងរាយការណ៍អំពីការងាររបស់អយ្យការ និងចៅ ក្រមសាលាដំបូងខេ ត្តកំពង់ឆ្នាំងគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣បានជំនុំជ ម្រះក្តីចំនួន៣០០៨ សំណុំរឿង។អ្នកជាប់ឃុំក្នុងពន្ធនាគារសរុបមានចំនួន១១៣៧នាក់ ស្រីមាន៣៧នាក់។បានស ហការជាមួយអាជ្ញា ធរគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបបទល្មើស នេសាទ , ចុះចែកអំណោយជូនប្រជា ពលរដ្ឋក្រីក្រ ពលរដ្ឋរងគ្រោះដោយគ្រោះអគ្គីភ័យ គ្រោះធម្មជាតិ នានាផងដែរ និងបានសហការជាមួ យលោកប្រធានសាលាដំបូងខេ ត្តចាស់ កសាងអាគារសាលាដំបូងថ្មីរបស់ខេត្តបានមួយខ្នងផង ដែរ។

ដោយឡែកលោក ឯក ស៊ុនរស្មីព្រះរាជអាជ្ញាថ្មីក៏បានឡើ ងធ្វើការប្តេជ្ញាចិត្តចំពោះមុខលោករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ថា និងខិតខំបំពេញតួនាទីភារកិច្ចអោយបានល្អប្រសើរ គោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ គោរពក្រមសីលធម៌ វិជ្ជាជី វៈលក្ខន្តិកៈ ចៅក្រម ព្រះរាជអាជ្ញា ប្រកាន់ខ្ជាប់នូវយុត្តិធ ម៌ , ខិតខំបម្រើ សេវាកម្មយុត្តិធម៌ ជូនប្រជាពលរដ្ឋ និងការ ពារផលប្រយោជន៍របស់ជាតិឲ្យបានល្អប្រសើរ ដើម្បីសង្គ មជាតិ មានស្ថេរភាព និងសុខសន្តិភាព៕