(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឥណ្ឌូនេស៊ី ជួយទិញអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម។ សំណើរបស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើ ឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Enggartiasto Lukita អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជំនួបនេះធ្វើឡើង ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូ នេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២។
ក្នុងជំនួបនោះឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Enggartiasto Lukita និងបានជម្រាបជូនផងដែរ អំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ស្របពេលពិភពលោក កំពុងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ និងកំពុងប្រឈមបញ្ហាសកលជាច្រើន ដូចជា ជម្លោះរុស្ស៉ី និងអ៊ុយក្រែន ការឡើងថ្លៃទំនិញស្បៀងអាហារ និងវិបត្តិថាមពលជាដើម។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវ បានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា។ ជាពិសេសអង្ករកម្ពុជាដែលទទួលបាន ពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេ លើពិភពលោកលើកចុងក្រោយ គឺនៅឆ្នាំ២០២២ នៅប្រទេសថៃ។
ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងបន្ថែមទៀតថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ី ភ្ជាប់ជើងហោះហើរ ត្រង់ពីឥណ្ឌូនេស៊ី មកកាន់កម្ពុជាឱ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍រ វាងប្រទេសទាំងពីរ។
លោក Enggartiasto ក៏បានសម្តែងក្តីសោមន្សរីករាយ និងថ្លែងអំណរគុណ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានឆ្លៀតពេលទទួលជំនួបសំណេះសំណាល និងកិច្ចពិភាក្សានេះ ពេលអញ្ជើញចូល រួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៩ (29th AEM Retreat) នៅទីក្រុងម៉ាហ្គា ឡាំង ប្រទេសឥណ្ឌូនេស៊ី។
បន្ថែមពីលើនេះ លោក Enggartiasto បានអបអរសាទរកម្ពុជា សម្រាប់ការទទួលបានភាពជោគជ័យក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងបានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិ យោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។
លោក Enggartiasto Lukita ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសបានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញ ទំនិញកសិកម្ម និងទាក់ទាញវិនិយោគ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណលោក Enggartiasto ចំពោះការរៀបចំកិច្ចពិភាក្សានេះ និងបានប្តេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រ វាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕