ក្រសួងកិច្ចការនារីបញ្ជាក់ពីវិធានការលើអ្នកលក់អនឡាញដែលប្រើរូបភាពអាសអាភាស

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់អំពីវិធានការលើកអ្នកលក់ផលិតផលតាមអនឡាញ ដែលបញ្ចេញ និងប្រើប្រាស់រូបភាពអាសអាភាស សិចស៉ីហួសប្រមាណ និងគោលការណ៍គោរពសិទ្ធិរបស់ស្ដ្រី។

តាមរយៈសេចក្ដីថ្លែងការណ៍ក្រសួងកិច្ចការនារី បានអះអាងថា វិធានការនេះបាននិងកំពុងទទួលការអបអរសាទរ ពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាស តាមបណ្ដាញសង្គមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ៕