ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបញ្ជូនលិខិតលាលែងតំណែងរបស់ខ្លួនទៅកាន់ព្រះមហាក្សត្រ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន REUTERS។
លោក Mahathir បានឡើងកាន់តំណែងក្នុងវ័យ ៩៤ឆ្នាំកាលពីខែ ឧសភាឆ្នាំ ២០១៨កន្លងទៅ ដែលជាលើកទី ២ក្នុងការទទួលតំណែងជានាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យពីការិយាល័យនាយករដ្ឋមន្រ្តីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែនិយាយថាសេចក្តីថ្លែងការណ៍មួយនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ ការលាលែងរបស់លោក ទំនងជាបណ្ដាលមកពីការមិនចុះសម្រុងគ្នាក្នុងការពិភាក្សាបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេស៕