(ប៊ុយដាប៉ែស)៖ ឮ យោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ិកទ័រ អរបាន (Viktor Orban) នៅថ្ងៃចន្ទ សប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលហុងគ្រីមានការព្រួយបារម្ភពីការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយ ក្រែន ហើយខ្លាចប្រទេសមួយចំនួននៃសហភាពអឺរ៉ុប (EU) អាចនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ ទីនោះថែមទៀត។
ក្នុងពិធីបើកសម័យប្រជុំសភាហុងគ្រី លោក អរបាន បានគូសបញ្ជាក់ថា ប្រសិនបើអ្វីៗនៅតែបន្ត តាមរបៀបនេះ នឹងមានអ្នកដែលប្រហែលជាចង់បញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ អឺរ៉ុបទាំងមូលកំពុងធ្លាក់ចូលទៅក្នុងសង្រ្គាមមួយជំហានម្តងៗ ខណៈដែលប្រទេសមួយចំនួននៃ សហភាពអឺរ៉ុបកំពុងបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាលើការផ្គត់ផ្គង់យន្ត ហោះចម្បាំង។ រដ្ឋាភិបាលហុងគ្រី សូមទទូចឲ្យដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី ហើយអំពាវនាវឲ្យសមាជិកសភាហុងគ្រីតស៊ូមតិជុំវិញបញ្ហានេះ។
លោក អរបាន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកគេចង់អូសយើងចូលក្នុងសង្គ្រាមនេះ ប៉ុន្តែខ្ញុំសូម អំពាវនាវកុំឲ្យមានការបង្កហេតុ ។ យើងត្រូវការបទឈប់បាញ់ យើងត្រូវកិច្ចចរចារកសន្តិភាព។ នោះហើយជាមូលហេតុដែលហុងគ្រីទទូចឲ្យមានសន្តិភាពនៅគ្រប់វេទិកាអន្តរជាតិ និងគាំទ្រផែន ការសន្តិភាពរបស់ចិនសម្រាប់អ៊ុយក្រែន»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីហុងគ្រីរូបនេះ បញ្ជាក់ពីជំហរប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ សហភាពអឺរ៉ុបលើរុស្ស៊ី ជាពិសេសវិស័យថាមពល ដោយលើកហេតុផលថា ការរឹតបន្តឹងលើការ ផ្គត់ផ្គង់ប្រេងឥន្ធនៈបានធ្វើឲ្យតម្លៃកើនឡើងយ៉ាងខ្លាំង ហើយការចំណាយរបស់ហុងគ្រីលើប្រភព ថាមពលក៏បានកើនឡើងខ្ពស់នៅឆ្នាំ២០២២៕