(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា «ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា» នៅសណ្ឋាគារ Hyatt Regency ។
សិក្ខាសាលានេះ មានគោលបំណងបង្កើនចំណេះដឹង និងជំនាញរបស់មន្រ្តីការទូតកម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលសំខាន់ៗ ដើម្បីបំពេញការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពស្របតាមយុគសម័យឌីជីថល៕