ផ្លូវជាតិលេខ១០ ពីសំឡូត- វាលវែង-អូរ សោម-ដល់ខេត្តកោះកុង, រដ្ឋមន្ត្រី ស៊ុនចាន់ថុល អះអាងថា សម្រេចការសាង សង់បាន ៥៦-៥៧ ភាគរយហើយ


កោះកុង÷ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាង សង់ផ្លូវជាតិលេខ១០ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាង សង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដើម្បីធានាថាផ្លូវនេះ មាន គុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់ផ្លូវជាតិ លេខ ១០នេះ មានប្រវែង ១៩៧.៣៦គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍ សាត់ រហូតដល់ខេត្តកោះកុង ការសាង សង់សម្រេចបាន ៥៦-៥៧%ហើយ ក្នុងនោះក្រសួងក៏ចុះ ធ្វើតេស្តគុណភាពកម្រាសនៅស្រទាប់ទី២ នៅតាមកន្លែងមួយ ចំនួន ហើយឃើញថា ក្រុមហ៊ុនធ្វើ បានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ ជានិច្ច ដើម្បីធានាថាផ្លូវនេះមានគុណភាពអាចប្រើប្រាស់បានយូរ អង្វែង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាទបញ្ជាក់ថា ក្រោយការសាងសង់ផ្លូវជាតិ លេខ១០ ដែលបានតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងនេះ នឹងជួយសម្រួលបានច្រើន ក្នុងការ ងាយស្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការ កាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបាន ពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែ ម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធាភ្នំពេញទៀតនោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវ ឱ្យប្រជា ពលរដ្ឋដែលបាន ធ្វើដំណើរតាមផ្លូវ ដែលកំពុងស្ថាបនា និងស្ថាបនារួច សូមឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា បើកបរ ប្រកាន់ទិសឲ្យបានត្រឹមត្រូវ កុំបើកបរបញ្ច្រាសទិស ពិសេសផ្លូវជាតិលេខ ១០ នេះ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀងវាងគ្រោះថ្នាក់ក្នុងប្រការណាមួយ ដោយសារតែផ្លូវនេះគឺធ្វើមិនទាន់រួច រាល់នោះទេ ដោយមានថ្ម មានគ្រឿងចក្រនៅលើដងផ្លូវ ដូចនេះត្រូវបង្កើនការប្រុងប្រ យ័ត្ន មិនត្រូវ បើកបរក្នុងល្បឿនលឿននៅកន្លែងមានការដ្ឋាននោះឡើយ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨. ៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាល វែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង ១៧២១. ៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ ជាងគេមួយដែលមានកម្ពស់៩០ម៉ែត្រ គិតពីបាតអូរ ទល់បាតស្ពានបណ្តោយ ៥៣០ ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរា  ចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព៕ ដោយ ញ៉ឹប សន