ឥណ្ឌាបញ្ជាទិញយន្តហោះដឹកអ្នកដំណើរចំនួន ៨៤០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing

 (ញូវដែលី)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរ របស់ក្រុមហ៊ុន Air India លោក Nippon Agarwal បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ បាន បញ្ជាទិញយន្តហោះដឹកអ្នកដំណើរចំនួន ៨៤០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing ក្នុងនោះ រួមទាំង ៣៧០គ្រឿងជាជម្រើស។ ការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបាននិយាយ ថា ខ្លួនបានដាក់ការបញ្ជាទិញយ៉ាងម៉ឺងម៉ាត់សម្រាប់យន្តហោះ ៤៧០គ្រឿង ដោយក្នុងនោះ ២៥០ ពីក្រុមហ៊ុន Airbus និង ២២០ពីក្រុមហ៊ុន Boeing ។

លោក Aggarwal បានគូសបញ្ជាក់ថា «ការបញ្ជាទិញនេះរួមបញ្ចូលទាំងចំនួនថេរដែលត្រូវបញ្ជាក់ ៤៧០គ្រឿង និងជាជម្រើស ៣៧០គ្រឿងពីក្រុមហ៊ុន Airbus និង Boeing ក្នុងរយៈពេលមួយ ទសវត្សរ៍»។

គួរបញ្ជាក់ថា នេះ​នឹង​ជា​ការ​បញ្ជា​ទិញ​យន្តហោះ​ដ៏ច្រើនធំ​បំផុត​ ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ទំនើប៕