(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានការលក់ចំណីអាហារ ដែលមិនមានសុវត្តិភាព និងសុខុមាល ភាពសម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តក្រើនរំលឹកសារជាថ្មី ពីការពង្រឹងវិធានការអនុវត្តការ លើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
បានរយៈបណ្តាញសង្គម Facebook ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារខ្លីមួយដែល មានខ្លឹមសារដូចនេះថា «សេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន» ជា មួយនឹងការភ្ជាប់នូវរូបភាព ក្នុងការហាមឃាត់ក្នុងការលក់ដូរ ប្រភេទ នំ ចំណីអាហារ ដែលមិនមាន សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និង ឯកជនផងដែរ។ គួរជម្រាបដែរថា ពាក់ព័ន្ធនឹងការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ ក្រសួងអប់រំ កាលពីខែឧសភា ឆ្នាំ២០១៩ ក៏បានសេចក្ដីណែនាំម្តងរួចមកហើយ ពីវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈនិងឯកជននេះ ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់ អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយក្រសួងក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់មកផងដែរ៕