(តេហេរ៉ង់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រទេសផ្សេងៗដាក់ សម្ពាធលើសហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មលើប្រទេសស៊ីរី និងការឡោមព័ទ្ធប្រទេសនេះ ដើម្បី សម្រួលដល់ដំណើរការផ្តល់ជំនួយអន្តរជាតិដល់តំបន់ស៊ីរី ដែលរងគ្រោះដោយរញ្ជួយដី។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលផ្នែកខ្លះត្រូវបាន ចេញផ្សាយនៅថ្ងៃអង្គារនេះ។
ដោយសម្តែងការអាណិតអាសូរចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី និងស៊ីរី លោក Kanaani បានកត់សម្គាល់ថា អាជ្ញាធរអ៊ីរ៉ង់ដែលពាក់ព័ន្ធបានត្រៀមខ្លួន សម្រាប់ការបញ្ជូនជំនួយសង្គ្រោះ បន្ទាន់ និងជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា អស់រយៈពេលជាង ០៩ឆ្នាំមកនេះ ប្រទេសស៊ីរីដែល បាននិងកំពុងប្រឈមមុខនឹងជម្លោះ និងស្ថិតក្រោមកាលៈទេសៈពិសេសនាពេលបច្ចុប្បន្ននេះ សូមប្រទេសផ្សេងទៀតដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យដកការឡោមព័ទ្ធលើប្រទេ អារ៉ាប់ មួយនេះ ដើម្បីឲ្យជំនួយមនុស្សធម៌អន្តរជាតិអាចចូលទៅដល់៕