ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។
ក្នុងអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ភាគនៃប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឲ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជាតិនីតិបុគ្គល និងភាគនៃប្រាក់បៀវត្សជាប់ពន្ធ ប្រចាំខែរបស់និយោជិតនិវាសនជន៕