ក្រសួងអប់រំ និង RCI Fund នឹងរៀបចំកម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត និងការសិក្សាជា មួយមាតិកាអប់រំឌីជីថល នៅតាមបណ្ដាគ្រឹះស្ថានមធ្យមសិក្សា នៅដើមខែកុម្ភៈ

 (ភ្នំពេញ)៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) សហការជាមួយ មជ្ឃមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុ វត្ត Computer coding ជាមួយ Robotic និងការសិក្សាជាមួយមាតិកាអប់រំឌីជីថល នៅតាមបណ្ដា​គ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

កម្មវិធីនេះគ្រោងធ្វើឡើងរយៈពេល ០៣ខែ ចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនឹង ប្រព្រឹត្តទៅនៅគ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញ ហើយចាប់ផ្ដើមនៅវិទ្យាល័យបឹងត្របែក និងវិទ្យាល័យទួលទំពូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងកម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការ អនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សា ជាមួយមាតិកាអប់រំឌីជីថល នេះបានលើកយកប្រធានបទធំៗចំនួន០៣ មានដូចជា៖ Science Show (ការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត) Academic Practice (ការអនុវត្តទ្រឹស្តីជាមួយនឹង វិទ្យាសាស្រ្ត) និង Robotic Show (ការអនុវត្ត computer coding ជាមួយ Robotic)

កម្មវិធីគម្រោងទស្សនកិច្ចវិទ្យាសាស្រ្ត ដោយផ្តោតលើការបង្ហាញពីពិសោធន៍វិទ្យាសាស្រ្ត, ការអនុ វត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត, ការអនុវត្ត Computer coding ជាមួយ Robotic និងការសិក្សាជា មួយមាតិកាអប់រំឌីជីថលដោយផ្ទាល់នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗមានគោលបំណងដូចខាងក្រោម ៖

* ផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យបានឃើញ និងស្វែងយល់ លើដំណើរការពិសោធមួយចំនួន ទាក់ទង នឹងមុខវិជ្ជាវិទ្យាសាស្រ្ត ដែលមាននៅក្នុងកម្មវិធីសិក្សា

* អនុញ្ញាតឱ្យសិស្សានុសិស្សឡើងធ្វើការសាកល្បង និងអនុវត្តជាក់ស្តែង លើដំណើរការពិសោធ មួយ ចំនួនដោយផ្ទាល់

* លើកទឹកចិត្តឱ្យសិស្សស្វែងយល់ និងសាកសួរព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យា Robotics និង Coding ដែលពាក់ព័ន្ធនឹងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ

* បង្ហាញជូនដល់សិស្សានុសិស្ស នូវឃ្លាំងមាតិកាអប់រំឌីជីថល (វីដេអូនៃការបង្រៀន វីដេអូនៃការ ពិសោធ និងកម្រងសន្លឹកកិច្ចការ) សម្រាប់លើកកម្ពស់ការរៀនសូត្រតាមបែបការអប់រំឌីជីថល តាមរយៈគេហទំព័រ www.duraseksa.com ដែលជាគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា

* ជំរុញ និងលើកទឹកចិត្តឱ្យសិស្សចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ និងការត្រៀមខ្លួនចូល សិក្សាមុខវិជ្ជា STEM នៅកម្រិតឧត្តមសិក្សា ដើម្បីជាផ្នែកមួយក្នុងការចូលរួម ឆ្លើយតបជាមួយនឹង តម្រូវការទីផ្សារការងារ ស្របតាមបដិវត្តន៍ឧស្សាហកម្ម៤.០៕