(ព្រះសីហនុ)៖ នៅវេលាម៉ោង១២៖៤៥នាទី ថ្ងៃត្រង់ទី៣១ ខែមករា ឆ្នាំ២០២៣ មានករណី គ្រោះថ្នាក់ចរចរាចណ៍មួយរវាង រថភ្លើង និងរថយន្តគ្រោះបន្ទាន់របស់មន្ទីរពេទ្យកម្ពុជា-ជប៉ុនខេត្ត ព្រះសីហនុ នៅម្តុំរំដួលជើងភ្នំ (ទំនប់រលក) ស្ថិតនៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថភ្លើងដែលបើកឆ្លងកាត់ផ្លូវនោះ គឺពុំមានដាក់ប៉ារ៉ាស់ ឆ្មាំសម្រាប់ផ្តល់ជាសញ្ញាអ្វីនោះទេ ហើយរថយន្តសង្គ្រោះមកដល់ចំណុចឆ្លងកាត់ផ្លូវរថភ្លើង មិន ប្រយ័ត្នក៏ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹងតែម្តង និងជ្រុលទៅបុកផ្ទះពលរដ្ឋក្បែរនោះរងការខូច ខាតធ្ងនធ្ងរ។
សមត្ថកិច្ចបន្ថែមថា ក្នុងហេតុការណ៍នេះ មានមនុស្ស២នាក់រងរបួសរួមមាន៖
*ទី១៖ ឈ្មោះ ណុប ត្រេន អាយុ៣១ឆ្នាំ ជាយោធាង៧០ រងរបួសស្រាល
*ទី២៖ ឈ្មោះ ទូចសុគន្ឋារី អាយុ២៨ឆ្នាំ ភេទស្រី ជាយោធាង៧០ រងរបួសស្រាល។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រង់ចាំការដោះស្រាយ តាមពេលក្រោយ៕