រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកស្នាកនៅ កំសាន្ត ក្នុងទឹកដីនៃខេត្តកោះកុង មានការថើយចុះ


កោះកុង÷ រយៈពេល៣ថ្ងៃ ក្នុងអំឡុងពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀត ណាម ចាប់ពីថ្ងៃ ទី២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ សង្កេតឃើញ មានភ្ញៀវទេស ចរណ៍ជាតិ និងអន្តរជាតិ ចូលមកស្នាក់ នៅ និងកំសាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា មួយចំនួនក្នុងទឹកដី នៃខេត្តកោះកុង មានការថើយចុះ នេះបើយោងតាមរបាយការណ៍មន្ទីរទេស ចរណ៍ខេត្ត ។

លោក វង្ស ដារ៉ា អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបានបង្ហាញឱ្យដឹងថា: បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ឆ្នាំ ២០២២ រយៈពេល៣ ថ្ងៃ ក្នុងសហគមន៍របស់លោក ចំនួនភ្ញៀវទេសចរណ៍ត្រឹមតែ ៣០០០ នាក់ ប៉ុណ្ណោះ (បីពាន់នាក់ប៉ុណ្ណោះ) តែនៅក្នុងអំឡុងពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន- វៀតណាម ឆ្នាំ ២០២៣នេះ ត្រឹមតែរយៈពេលពីថ្ងៃប៉ុណ្ណោះ នៅក្នុងសហគមន៍របស់លោក ចំនួនភ្ញៀវទេសចរណ៍ មាន ការកើនឡើងគួរឱ្យកត់សម្គាល់ លោកថាបើគិតដល់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ មករា ជាថ្ងៃបញ្ចប់នៃពិធីបុណ្យ ភ្ញៀវទេសចរណ៍និងអាចកើន ឡើងដល់ ៣,៥០០ ទៅ ៤,០០០ នាក់ ។

លោកបន្ថែមថា: ចំពោះមុខទំនិញ ម្ហូប អាហារ ដែលលក់នៅក្នុងតំបន់សហគមន៍របស់លោក មិនមានការឡើងថ្លៃទេ ដោយគណៈកម្មការសហគមន៍ សហការជាមួយអាជ្ញាធរ និងប៉ុស្តិ៍រដ្ឋបាលឃុំ មន្ត្រីបរិស្ថាននុរក្ស មន្ត្រីប៉េអឹមខេត្ត ប៉ូលីសទេសចរ និងប្រជាការពារ បានចុះអបរំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ទាំងការលក់ដូរ ទាំងការ ចូលរួមការពារសណ្ដាប់ធ្នាប់នៅទីនេះ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ឯតម្លៃលក់ដូរគឺនៅតម្លៃធេ ទាំងតម្លៃ, ក្តាម,មឹក,បង្គា រួមទាំងតម្លៃម្ហូបអាហារ។

បើយោងតាមរបាយការណ៍មន្ទីរទេស ចរណ៍ខេត្តកោះកុង បានឲ្យគេនៅរសៀលថ្ងៃទី ២៤នេះថា ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកស្នាក់នៅ និងកំសាន្តតាមតំបន់គោលដៅទេស ចរណ៍ក្នុងខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម រយៈពេល ៣ ថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានចំនួន សរុប ១០,៦៣៦ នាក់ ថយចុះចំនួន ១២៤ នាក់ ស្មើនឹង -១% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

< ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ១០,៤២៨ នាក់ ថយចុះចំនួន ២១១នាក់ ស្មើនឹង- ២% ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

< ដោយឡែកភ្ញៀវអន្តរជាតិមានចំនួន ២០៨ នាក់ កើនឡើងចំនួន ៨៧ នាក់ ស្មើនឹង ៧១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។

ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា តម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអា ហារ និងសេវាផ្គត់ ផ្គង់នៅតាមរមណីយ ដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាមឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានឡើងថ្លៃ ដោយមានការយោគយល់ពីភ្ញៀវទេសចរណ៍។

ដោយឡែកបរិស្ថាន ស្ដាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន ដោយមានការយក ចិត្តទុកដាក់ពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្ថាប័នពាក់ព័ន្ធ នឹងការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាជន ធ្វើអោយតំបន់គោលដៅទេសចរនានាក្នុងខេត មានសភាពស្អាតល្អ៕ ដោយ សេន ពិសិដ្ឋ