ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅសាលានានាក្នុងឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង

ខេត្តកោះកុង ៖ ពិធីបើកបវេសនកាលនេះត្រូវបាន ប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឃុំថ្មស  ស្រុកបូទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការ ចូលរួមពីសំណាក់ លោក យិន មនោ សមាជិកក្រុមប្រឹក្សា ស្រុកបូទុមសាគរ និង ជាតំណាងដ៍ ខ្ពង់ខ្ពស់ លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាល ស្រុកបូទុមសាគរ ខេត្តកោះកុង  រួមទាំង អាណាព្យាបាល មាតា បិតា សិស្សានុសិស្ស អាជ្ញាធរ មូលដ្ឋាន លោកនាយក-នាយករង សាស្រ្តា ចារ្យ  លោក គ្រូ អ្នកគ្រូ  កងកម្លាំងទាំងបីប្រភេទ អង្គការដៃគូអភិវឌ្ឍន៏វិស័យអប់រំ និង សិស្សានុ សិស្សប្រមាណ ជិត១០០០នាក់ផងដែរ។

   ថ្លែងនៅក្នុងឳកាសនោះ លោក កែវ កុសល នាយកវិទ្យាល័យថ្មស បានឡើងអានរបាយការណ៍ នៅក្នុងឆ្នាំសិក្សាចាស់ បានអោយដឹងថា៖ វិទ្យាល័យថ្មស មានទីតាំងស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង មានផ្ទៃដី ២៥៧៨៣មែត្រការេ មានអគារសិក្សា៤ខ្នង ២០បន្ទប់ ក្នុងនោះបន្ទប់មុខវិជ្ជា៣ប មានផ្ទះស្នាក់នៅគ្រូ២ខ្នង៦បន្ទប់  .គ្រូសរុបចំនួន២៦ន/៧នាក់.មាន សិស្សសរុប ៦៥៣នាក់/ស្រី៣១៧នាក់។

មានសាលាលំហូរសិស្ស៤សាលា គឹ៖

-១.បឋមសិក្សាថ្មស

-២.បឋមសិក្សាស្រែថ្មី

-៣.បឋមសិក្សាចម្លងគោ

-៤.បឋមសិក្សាគ្រួសក្រហម

II.លទ្ធផលសិក្សាៈ

.សិស្សសរុបដើមឆ្នាំសិក្សា២០២១ ២០២២ ចំនួន៦៤២ន/ស្រី៣០៨

.បោះបង់ការសិក្សា…៦៦ន/ស្រី..២៩ន ភាគរយ=10.28% /ស្រី=9.41%

.ត្រួតថ្នាក់..០/០..

.ឡើងថ្នាក់…៥៧៦ន/ស្រី..២៧៩ន..89.71%/ ស្រី=90.58%

.លទ្ធប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ

.សិស្សមកប្រឡងសរុប 92/45 ប្រឡងជាប់

92/45 ត្រូវជា 100%

.លទ្ធប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

.បេក្ខជនផ្នែកវិទ្យាសាស្ត្រ ៤១ន/២៤ន ប្រឡងជាប់សរុប ២៧ន/១៤ន ត្រូវជា ៦៥,៨៥% /ស្រី ៥៨,៣៨%

.បេក្ខជនផ្នែកវិ.សង្គម ២៤ន/១៣ន ប្រឡងជាប់សរុប ២១ន/១២ន ត្រូវជា ៨៧,៥០% /ស្រី ៩២,៣១%

.សរុបទាំង២ផ្នែកៈបេក្ខជនសរុប៦៥ន/៣៧ន ប្រឡងជាប់៤៨/២៦ ត្រូវជា ៧៣,៨៥% /៧០,២៧%

.បេក្ខជននិទ្ទេស A =0/0

.បេក្ខជននិទ្ទេស B =5/3

.បេក្ខជននិទ្ទេស C =20/10

.បេក្ខជននិទ្ទេស D= 9/4

.បេក្ខជននិទ្ទេស E =14/9

.បេក្ខជននិទ្ទេស F =17/11(ធ្លាក់)

 លោក កែវ កុសល បានមានប្រសាសន៍ បន្តថា៖.ការងារ លំអរបរិស្ថានសាលា គឹ សាលាបាន ដាំកូនឈើថ្មី..បន្ថែម. កូនក្រញ៉ូង..២៨..ដើម គគី…១១….ដើម

.បង្គន់អនាម័យ១៥បន្ទប់ ស្រី…៥…បន្ទប់ ប្រុស..៥….បន្ទប់ ពិការ…..៣.បន្ទប់ គ្រូ……២.

.រៀបចំតបណ្តាញទឹកស្រោចស្រពកូនឈើ ផ្កា និងផ្គត់ផ្គង់កន្លែងលាងដៃ…

លោកបានបន្ថែមទៀតថា៖ .សកម្មភាពដើមបវេសនកាល

.បានរៀបចំកាត់ស្មៅ កាប់ព្រៃ ប្រមូលសំរាម ដុតសំរាម សំអាតបន្ទប់រៀន សំអាតបង្គន់…

.បានចុះឈ្មោះសិស្សចូលរៀន ថ្នាក់ទី៧ និងទី១០

.បានរៀបចំការប្រឡងឡើងថ្នាក់ ដើម្បីផ្តល់ឪកាសជូនសិស្ស ថ្លាក់នធ្យមភាគ និងអវត្តមានច្រើន

.បាវរៀបចំបញ្ជីរ ឈ្មោះសិស្សតាមថ្នាក់ ទី7=3ថ្នាក់ ទី8=3ថ្នាក់ ទី9=3ថ្នាក់ ទី10=2ថ្នាក់ ទី11=2ថ្នាក់ ទី12=2ថ្នាក់

សរុប..១៥ថ្នាក់..

.មិនតែប៉ុណ្ណោះសាលារៀនបទបញ្ជាផ្ទៃក្នុងសាលា ចាត់តាំងភារកិច្ចបង្រៀនឆ្នាំសិក្សាថ្មី ២០២២ ២០២៣នេះ ផងដែរ។

នៅក្នុងឱកាសនោះដែរ លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក និង ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុក បូទុមសាគរ ខេត្តកោះកុង បានអានសារ លិខិតដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងឱកាស បើកបវេសនកាល ឆ្នាំ២០២២-២០២៣ ក៏ដូចជាបានអបអរសាទរ និងសោមនស្សរីករាយក្រៃលែង ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សា នុសិស្ស ទាំងអស់គ្រប់កម្រិតសិក្សានៅវិទ្យាល័យនេះ ក៍ដូចជាគ្រប់សាលារៀន នៅទូទាំងខេត្តកោះ កុង នាការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ។

បន្ថែមពីនេះ លោក យិន មនោ បញ្ជាក់ថា៖ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ រហូតដល់សព្វថ្ងៃ តាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ទើបវិស័យអប់រំ មានសន្ទុះរីកចម្រើន និងអភិវឌ្ឍ ពោលគឺមានសាលារៀនគ្រប់មូលដ្ឋានទូទាំងប្រទេស។

លោក បានជំរុញឲ្យក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ជាទំពាំងគុណភាព ជាសសរទ្រូង ប្រទេសជាតិ ចំណេះវិជ្ជាជាទុកដ៏មានតម្លៃសម្រាប់អនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជា ទាំងមូល។

ជាមួយគ្នានេះដែរបន្ទាប់ពីអាកខានការបើកបវេសនកាលសិក្សារយៈពេល០២ឆ្នាំកន្លងទៅដោយសារបរិបទជំងឺកូវីដ១៩ ដោយឡែកនាឆ្នាំនេះ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៣ ក៏ដោយសារ ការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺ កូវីដ១៩ បានជោគជ័យ និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាផងដែរ។

លោក យិន មនោ  បានធ្វើការក្រើនរំលឹក ក៏ដូចជាអំពាវនាវជាថ្មីម្តងទៀត ដល់គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាត សុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្ត ទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩ផងដែរ៕ ដោយ កែវ វង