រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ ខណៈអ្នក ជាសះស្បើយ២១នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៩នាក់ ខណៈជាអ្នកជាសះស្បើយ២១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៤៤៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,២៦៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕