(កាប៊ុល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ប្រាប់អោយដឹងថា ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គា នីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកលវិទ្យាល័យ ដោយនិស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះរងនូវថ្កោលទោសយ៉ាងខ្លាំងពី សំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។
លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់ សាកលវិទ្យាល័យសាធារណៈ និងឯកជនអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជា បន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។
ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានកើតឡើង ចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្តីពី អាសនៈនៅ UN របស់ប្រទេសអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និង UN កំពុងសម្លឹងរកមើលអ្វីដែលខ្លួនអាចធ្វើបាន បន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ក្រុមតាលីបង់ ជាពិសេសលើករណីបិទសិទ្ធិស្រ្តី៕