(ព្រះសីហនុ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹង រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វីថីសម្ដេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាន។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះ សង្ឃរាជ ទេព វង្ស) និងផ្អាកការដ្ឋានសំណង់ ការកាយយកអាចម៌ដី ការដឹកជញ្ជូនដី នៅតាម បណ្ដោយផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៥៖០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី៕