(ព្រះសីហនុ)៖ ដោយប្រើប្រាស់រយៈពេល១០ថ្ងៃគត់ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅចុងឆ្នាំ២០២២នេះ ស្ថិតក្នុងខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថបានបិទបញ្ចប់ប្រតិបត្តិការទាំង ស្រុង ជាមួយនឹងការឃាត់ខ្លួនឧក្រិដ្ឋសរុប១០នាក់ (ចិន៦នាក់, តៃវ៉ាន់ម្នាក់ និងខ្មែរ៣នាក់) និង សារធាតុញៀន ព្រមទាំងសារធាតុគីមីផ្សំ ទម្ងន់ជាង១តោន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ ឲ្យដឹង ថា ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានគូសបញ្ជាក់ថា ប្រតិបត្តិការថ្ងៃដំបូងបានធ្វើឡើងនៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតក្នុងក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយបានអូសបន្លាយការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ។
ការស្រាវជ្រាវនេះ គឺធ្វើឡើងដោយគណៈកម្មការចំពោះកិច្ច ដែលបង្កើតដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គ លេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន អមដោយអនុ ប្រធានចំនួន៣រូប និងសមាជិក ចំនួន៥រូប។
បើតាមលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការនេះ កម្លាំង ជំនាញបានឃាត់ខ្លួនឧក្រិដ្ឋជនសរុបចំនួន១០នាក់ ក្នុងនោះជនជាតិចិន ចំនួន០៦នាក់ ជនជាតិចិន តៃវ៉ាន់ ម្នាក់ និងជនជាតិខ្មែរ ចំនួន០៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ZHOU JING BIN អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាន ហៃ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ
*ទី២៖ ឈ្មោះ CAI JIAN FONG អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 353141470 ស្នាក់នៅមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ YE LICHI អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត
*ទី៤៖ ឈ្មោះ WANG JIAN អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ
*ទី៥៖ ឈ្មោះ ព្រឹម រាជ អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ
*ទី៦៖ ឈ្មោះ ចាន់ រតនា អាយុ៣០ឆ្នាំ ស្នាក់នៅក្រុងបាវិត
*ទី៧៖ ឈ្មោះ LI PENG FEI អាយុ២៤ឆ្នាំ លិខិតឆ្លងដែនលេខEE26558 74 ស្នាក់នៅក្រុងបាវិត
*ទី៨៖ ឈ្មោះ LIU YANG អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៩៖ ឈ្មោះ ZHAO BING FEI អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអគារខុនដូ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី១០៖ ឈ្មោះ ពោធិ បញ្ញា ហៅ ចៅ អាយុ៣១ឆ្នាំ មានទីលំនៅមុខក្លឹប LVចាស់ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែក សម្រាប់វត្ថុតាងដែលដកហូតបាន រួមមាន៖
* សារធាតុញៀន (កេតាមីន) ទម្ងន់សរុប១,១៣៣គីឡូ
៧៨៩,១១ក្រាម
* តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ
៥៩៧.៨ក្រាម)
* សារធាតុគីមី សរុបទម្ងន់១០គីឡូ ៣៥៨ក្រាម
* សារធាតុគីមីផ្សំ ទម្ងន់ ៥០០ក្រាម
* សារធាតុគីមី ទម្ងន់ ៤២០ក្រាម
* សារធាតុគីមីមិនច្បាស់ ទម្ងន់ ៤៤៨ក្រាម
* ម្សៅក្រាមសថ្លា ទម្ងន់ ៧,២៤ក្រាម
(មេតាហ្វេតាមីន)
* ម្សៅគ្រាប់ពណ៌ទឹកក្រូច (WY) ទម្ងន់ ៣,៤៨ក្រាម (មេតំហ្វេតាមីន)
* ម្សៅពណ៌ស្វាយ (MDMA) ទម្ងន់ ៣៨១,២៨ក្រាម
* ម៉ូតូ ចំនួន២គ្រឿង
* រថយន្ត ចំនួន០៨គ្រឿង ម៉ាក FORD ពណ៌ស
ពាក់ផ្លាកលេខ 2BF-7484, TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-8429,
TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BR-8706, TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1313, TUNDRA ពណ៌ស
ពាក់ផ្លាកលេខភ្នំ ពេញ 2BP-7818, ម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2A-4216, ម៉ាក LEXUS
CT200H ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-1872 និងម៉ាក
HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-9067។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអះអាងថា ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅឃ្លាំងជួល មួយកន្លែង ស្ថិតក្នុង ក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕