(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការការពារការចម្លងជងឺកូវីដ១៩ និងការប្រុងប្រយ័ត្នការពារសុខភាព ក្នុងអំឡុងពេល អាកាសធាតុចុះត្រជាក់។
ក្នុងសេចក្ដីជូនព័ត៌មាន ដែលទទួលបានក្រសួងសុខាភិបាល បានកត់សម្គាល់នៅពេលនេះកម្ពុជា បានឈានចូលបណ្ដើរៗ ដល់ពេលវេលាដែលអាកាសធាតុត្រជាក់នៃរដូវរងារបាននិងកំពុងមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសវាងផុតពីជំងឺដង្កាត់ដែល អាចកើតមានជាយថាហេតុ បណ្ដាលមកពីអាកាសធាតុចុះត្រជាក់នេះ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖