(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងខ្ពស់នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីការកំណត់តម្លៃប្រេងឆៅដោយក្រុមប្រទេស G7 សម្រាប់ប្រេងរបស់រុស្ស៊ីបានចូលជាធរមានកាលពីថ្ងៃចន្ទ បន្ថែមពីលើការហាមឃាត់សហភាពអឺរ៉ុបលើការនាំចូលប្រេងឆៅរុស្ស៊ីតាមសមុទ្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅក្នុងកិច្ចសន្យាអនាគតរបស់ការជូញដូរប្រេងឆៅប្រភេទ Brent បានកើនឡើង ៦៦ សេនដល់ ៨៣,៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) បានកើនឡើង ៧០ សេនដល់ ៧៧,៦៣ដុល្លារក្នុងមួយបារ៉ែល។
ការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីដោយក្រុមប្រទេស G7 បានកើតឡើងនៅពេលដែលប្រទេសលោកខាងលិចព្យាយាមកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួននឹងមិនគោរពតាមវិធានការនេះទេបើទោះបីជាត្រូវកាត់បន្ថយផលិតកម្មក៏ដោយ។
ការកំណត់តម្លៃនេះដែលនឹងត្រូវអនុវត្តដោយក្រុមប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី កើតមានឡើងបន្ថែមពីលើការហាមឃាត់របស់ EU លើការនាំចូលប្រេងឆៅពីរុស្ស៊ីតាមសមុទ្រ និងការសន្យាស្រដៀងគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក កាណាដា ជប៉ុន និងអង់គ្លេស។
ទន្ទឹមនឹងនេះដែរ អង្គការប្រទេសនាំចេញប្រេង និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងរុស្ស៊ី ដែលរួមគ្នាហៅថា OPEC+ កាលពីថ្ងៃអាទិត្យបានយល់ព្រមប្រកាន់ខ្ជាប់ទៅនឹងផែនការក្នុងខែតុលារបស់ពួកគេដដែល ពោលគឺរក្សាការកាត់បន្ថយទិន្នផលចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។
ក្រុមប្រទេស G7 និងអូស្ត្រាលីកាលពីសប្តាហ៍មុនបានព្រមព្រៀងគ្នាលើតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលលើតម្លៃប្រេងរុស្ស៊ីដែលដឹកជញ្ជូនតាមសមុទ្រ៕ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕