ថ្ងៃស្អែករាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ រយៈពេល២ថ្ងៃ


 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានី អាស៊ាន (MGMAC 2022) និងទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះ គឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា, ហើយជាគម្រោងនឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗ ចូលរួមផងដែរ។

សម្រាប់កម្មវិធីនេះ ជាគម្រោងនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩ ដល់ ១០៖១៥នាទី ព្រឹក នឹងមានពិធីបើកផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃកម្ពុជា ហើយក្នុងពិធីនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) នឹងឡើងអានសុន្ទរកថា ស្វាគមន៍ជាមួយ និងការអានសាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការ សហគមន៍នៃលេខាធិការដ្ឋានអាស៊ាន បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើក កម្មវិធីតែម្តង។

សម្រាប់ព្រឹកថ្ងៃទី២ ខែធ្នូ ក្រោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់កម្មវីធី នៅម៉ោង ១០៖៤៥ ដល់ ម៉ោង១២ នឹងបន្តបើកកិច្ចប្រជុំពេញអង្គពាក់ព័ន្ធ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាម គន្លង ប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ឃូង ស្រេង និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF។

ទស្សនវិស័យរបស់រដ្ឋបាលថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិ ដោយប្រទេសព្រុយណេ គឺលោក Awang Abdul Walid bin Haji Mataesan លេខាធិការរងអចិន្ត្រៃយ៍ (ក្រុង និងស្រុក) ក្រសួងមហាផ្ទៃ ព្រុយណេដារ៉ូសាឡាម ដោយប្រទេសឥណ្ឌូនេស៊ី (ក្រសួងមហាផ្ទៃ នៃប្រទេសឥណ្ឌូនេស៊ី)។ កម្ពុជា (តំណាងក្រសួងមហាផ្ទៃ) ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ភីលីពីន, សិង្ហបុរី,ថៃ, វៀតណាម នឹងបញ្ចប់ ដោយមតិបូកសរុបកិច្ចប្រជុំដោយប្រធានអង្គប្រជុំ។

សម្រាប់នៅរសៀលថ្ងៃទី២ ខែធ្នូ នឹងមានកិច្ចប្រជុំតុមូលបន្តទៀត ដោយចែកចេញជា៤ក្រុម ដែល មានទាំងកិច្ចប្រជុំអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាន (MGMAC 2022) ដោយផ្តោតលើការជំរុញ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព»។ កិច្ចពិភាក្សា លើការធ្វើហិរញ្ញប្បទាន គម្រោងដែលមានចីរភាព ដើម្បីការអភិវឌ្ឍទីក្រុង។ កិច្ចពិភាក្សាលើការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅកម្រិតមូលដ្ឋាន ការស្វែង យល់ពីកិច្ចសហការ និងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៊ីគ្នារវាងផែន ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងទីក្រុងនៅ កម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅ រដ្ឋបាលមូលដ្ឋានអាស៊ាន។ កិច្ចពិភាក្សា លើនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ការបង្ហាញ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព។ នៅរសៀលថ្ងៃដដែលនោះដែរ ក៏មាន ការ បន្តកិច្ចពិភាក្សាតុមូលបន្តទៀតផងដែរ។

ដោយឡែកសម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅពេលព្រឹក តាមកម្មវិធីនឹងមានការបង្ហាញឯកសារ វីដេអូ «អាស៊ីម៉ែតមួយ»ការបង្ហាញឯកសារវីដេអូស្តីពីវេទិកាអភិបាលក្រុងអាស៊ាន (AMF)។ ការបង្ហាញឯកសារវីដេអូស្តីពីការធ្វើ ជាម្ចាស់ផ្ទះអាស៊ានរបស់កម្ពុជា។ ប្រសាសន៍ស្តីពីលទ្ធផលកិច្ចពិភាក្សាតុមូលដោយ លោក ឃួង ស្រេង, លោកបណ្ឌិត Emil Elestianto Dardak អភិបាលរង ខេត្តជ្វាខាងកើត (East Java) ប្រទេសឥណ្ឌូនេស៊ី ប្រធាន សមាគម EAROPH តំណាងអង្គការសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat) លោកស្រី Madelaine Alfelor Gazman ទូតសុឆន្ទៈនៃអង្គការ UCLG ASPAC លោកស្រី Noraini Roslan ប្រធានក្រុមប្រឹក្សាទីក្រុង Klang ប្រទេសម៉ាឡេស៊ី។

មតិបូកសរុបកិច្ចពិភាក្សា (៥នាទី) របស់លោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLGASPAC និង AMF។ កិច្ចពិភាក្សាតុមូល សេចក្ដីថ្លែងការណ៍ វេទិកាអភិបាលក្រុងអាស៊ាន (AMF) នៅរាជធានីភ្នំពេញ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើស ម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដឹកនាំដោយ លោក ឃួង ស្រេង និងលោកស្រីបណ្ឌិត Berzelis Irswui Tanraokewi។

ការប្រកាសពីភាពជាប្រធានវទិកាអភិបាលក្រុងអាស៊ាន (AMF) នៅឆ្នាំ២០២៣ (កម្មវិធីផ្ទេរតំណែង ជាប្រធាន AMF របស់កម្ពុជា ជូនទៅទីក្រុងនៃប្រទេសឥណ្ឌូនេស៊ី)។ ពិធីបិទកិច្ចប្រជុំ និងការអនុម័ត សេចក្ដីថ្លែងការណ៍ របស់លោកស្រីបណ្ឌិត Bernadis Irawati Tiandrakowi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMFប្រធាន នៃវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២៣, លោក ឃួង ស្រេង, សាររបស់លោកបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ អាស៊ាន, ថ្លែងដោយលោក Lee Yoong Yoong នាយក នៃនាយកដ្ឋានកិច្ចការសហគមនៃ លេខាធិការដ្ឋានអាស៊ាន។

កម្មវិធីនេះ នឹងត្រូវបញ្ចប់នៅរសៀលថ្ងៃទី០៣ ធ្នូ ដដែល ជាមួយនិងកម្មវិធីដំណើរទស្សនកិច្ច នៅព្រះបរមរាជវាំង និងសារមនី្ទរជាតិ៕