(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នឹងបើកដំណើរការជាផ្លូវការហើយ។
ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាននៅថ្ងៃនេះ ចាប់ផ្តើមដោយព្រះរាជសុន្ទរកថា ស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងថ្លែងសុន្ទរកថាគន្លឹះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មកសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត។
ក្នុងពិធីបើកមហាសន្និបាតនេះ ក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអន្តរសភាអាស៊ាន ព្រមទាំងវត្តមាននៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូជាច្រើនទៀត។
មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។
យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំលុងពេលនៃការប្រារព្ធមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ាជាច្រើន ដែលសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូចូលរួមប្រជុំ។ កិច្ចប្រជុំនោះមានដូចជា៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំជាដើម។
សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់អាយប៉ា ក្រោយពី ការរាតត្បាតនៃជំងឺកូរីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។ មហាសន្និបាតអាយប៉ាលើកទី៤១ ក្នុងឆ្នាំ២០២០ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងមហាសន្និបាតអោយប៉ាលើកទី៤២ ក្នុងឆ្នាំ២០២១ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ គឺបានរៀបចំឡើងតាមរយៈប្រព័ន្ធប្រព័ន្ធវីដេអូ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួន នៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក។
ក្រោមម្លប់នៃសុខសន្តិភាព និងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានយ៉ាងល្អ សភាកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានគណៈប្រតិភូនៃគ្រួសារអោយប៉ ទាំងអស់ ដែលនឹងជួបជុំគ្នានៅរាជធានីភ្នំពេញដោយផ្ទាល់។
ការដែលសភាកម្ពុជាមានលទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះបាន គឺដោយសារតែការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសយុទ្ធសាស្ត្រចាក់ស្រោចវាក់សាំង ដែលរាជរដ្ឋាភិបាលបានចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញបន្ថែម ហើយជាលទ្ធផលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងជំរុញឱ្យ កម្ពុជាមានលទ្ធភាពពេញលេញ ក្នុងការបើកដំណើរការសកម្មភាពសង្គមឡើងវិញ លើគ្រប់វិស័យ ចាប់ពីចុងឆ្នាំ២០២១មក។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីក វិស័យការទូតសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៅក្នុងតំបន់ និងសកលលោក តាមរយៈនៃការចូលរួមវេទិកាអន្តរជាតិជាច្រើន មានជាអាទិ៍ អន្តរសភាអាស៊ា ន(AIPA) សភាតំបន់អាស៊ី (APA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) សភានិយាយភាសាបារាំង(APF) និងសហភាពអន្តរសភា(IPU) ជាដើម។ សភាកម្ពុជាក៏ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃវេទិកាសភាទាំងនោះជាបន្តបន្ទាប់រួចមកហើយដែរ។
កម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ចំនួនពីរលើករួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៤ ជាមហាសន្និបាតអាយប៉ូ លើកទី២៥ ដែលកាលនោះ អន្តរសភាអាស៊ាន នៅមានឈោ្មះថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា (AIPO) នៅឡើយ និងលើកទី២ នៅឆ្នាំ ២០១១សភាកម្ពុជា បានធ្វើប្រធានអាយប៉ាម្ដងទៀត នាមហាសន្និបាតអាយប៉ាលើកទី៣២។
នៅឆ្នាំ២០២២នេះ គឺជាលើកទី៣ ដែលថ្នាក់ដឹកនាំសភាបណ្តាប្រទេសសមាជិកអាយប៉ា ប្រទេសអ្នក សង្កេតការណ៍ រួមនឹងភ្ញៀវជាតិ អន្តរជាតិ អង្គការដៃគូរ នឹងមកជួបជុំគ្នាម្ដងទៀតនៅរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជា សារជាថ្មីក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ៕