វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៥០៩ករណីទៀតក្នុងរបាយការណ៍ថ្ងៃ ព្រហស្បតិ៍នេះម្សិលមិញនេះ


 (ហាណូយ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ​អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៥០៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មី បន្ថែមទៀតទេ។ ជាសរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំង ប្រទេសចំនួន ១១,៥១០,៤៨៤នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៦៧នាក់៕