សហភាពអឺរ៉ុប បញ្ជូនទីជម្រកសម្រាប់រដូវរងារ និងឧបករណ៍ចាំបាច់ផ្សេងៗទៅកាន់ប្រទេសអ៊ុយក្រែន

 (ប៊ែកឡាំង)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា មន្ត្រីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា សហភាពអឺរ៉ុបនឹងបញ្ជូនទីជម្រកសម្រាប់រដូវរងារ និងឧបករណ៍ចាំបាច់ផ្សេងទៀតទៅកាន់ ប្រទេសអ៊ុយក្រែន ដើម្បីជួយសង្គ្រោះប្រជាជនរបស់ខ្លួនឱ្យរួចផុតរដូវរងារ ដែលកាន់តែខិតជិតមក ដល់។

ស្នងការអឺរ៉ុបសម្រាប់ការគ្រប់គ្រងវិបត្តិ លោក Janiz Lenarcic បាននិយាយថា ការត្រៀមលក្ខណៈ សម្រាប់រដូវរងាខាងមុខនេះ គឺជា «អាទិភាពស្នូល» ទាក់ទងនឹងជំនួយមនុស្សធម៌ ខណៈដែលហេដ្ឋា រចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ត្រូវបានរងផលប៉ះពាល់ដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត ។ ចំនួន​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ មាន​ចំនួន ៧.១លាន​នាក់។

ក្រៅពីទីជម្រកសម្រាប់រដូវរងារ និងឧបករណ៍ចាំបាច់ផ្សេងៗ សហភាពអឺរ៉ុបបានបញ្ជូនម៉ាស៊ីនភ្លើង ចំនួន ៥០០គ្រឿងរួចហើយ ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈយន្តការការពារជនស៊ីវិលរបស់ អឺរ៉ុប។ សរុបមក សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៤៨៥លានអឺរ៉ូ (ជាង​៥០០លាន ដុល្លារអាមេរិក) ក្នុងការផ្តល់មូលនិធិសម្រាប់ជំនួយមនុស្សធម៌ជាក់ស្តែង និង ៤៤៣លានអឺរ៉ូនៅក្នុង ប្រភេទតាមរយៈយន្តការការពារស៊ីវិលអឺរ៉ុប ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែនក្នុង ខែកុម្ភៈ៕