(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅ ឥណ្ឌូនេស៊ីពេលប្រជុំG20 ថ្ងៃ១៥ ដល់១៦បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង១៨ វិច្ឆិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែរ (ខ្មែរធ្វើបាន)»។
សូមបញ្ជាក់ថា កម្ពុជាផលិតនាឡិកាដៃចំនួន២៥គ្រឿង សម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ជូន ដល់ប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយនៃការ រីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា៕