ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុម័តទាំងស្រុងហើយលើ «សេចក្តី ព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ បាន បង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ និងវិធាន ការពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌថវិកាឆ្នាំ២០២១។
ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសកលលោក និងតំបន់បន្តវិវត្តយ៉ាងលឿន ដែល បង្កឡើងដោយសារការបំប្លែងខ្លួនថ្មីៗជាច្រើនប្រភេទនៃវីរុសកូវីដ-១៩ ក្នុងនោះ មេរោគដែលតា ដែលមានសមត្ថភាពចម្លងខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកាន់តែខ្លាំងជាងមុន ហើយបានដាក់ចេញនូវវិធានការបិទខ្ទប់ និងវិធានការរដ្ឋបាលរឹតត្បិតយ៉ាងបន្ទាន់។ នៅក្នុងការលំបាកនេះ នយោបាយអាទិភាពរាជរដ្ឋាភិបាល បានតម្កល់គុណតម្លៃនៃសិទ្ធិរស់រានមាន ជីវិតរបស់ ប្រជាពលរដ្ឋគ្រប់រូបជាចម្បងពោលគឺការកំណត់យកនូវការប្រយុទ្ធការពារអាយុជីវិត និងការរក្សាលំនឹងជីវភាពប្រជាជនជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការគាំទ្រនិងរក្សាលំនឹងសកម្ម ភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជារក្សាបានល្អនូវលំនឹងជីវភាពប្រជាជន និងស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុ និងការបន្តជំរុញការអនុវត្តការកែទម្រង់រចនា សម្ព័ន្ធក្នុងលក្ខណៈបន្ទាន់នៅតាមការដ្ឋានចាំបាច់នានា។
ក្នុងបរិការណ៍ដែលកម្ពុជាពុំទាន់មានករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃសូចនាករ សំខាន់ៗ ដូចខាងក្រោម៖
*
កំណើនសេដ្ឋកិច្ចតាមថ្លៃថេរ បានព្យាករថាស្ថិតក្នុងរង្វង់៣,៥%
* ផ.ស.ស. សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់១
៧៧១ដុល្លារអាម៉េរិក
* អតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់៣,១%
* អត្រាប្តូរប្រាក់រៀល ស្ថិតក្នុងរង្វង់៤ ០៦៥រៀល ក្នុងមួយដុល្លារអាម៉េរិក
* ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងមានទំហំប្រមាណ១៧,៣%នៃ ផ.ស.ស.
* ទុនបម្រុងអន្តរជាតិត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់១៦
៩៨១លានដុល្លារអាមេរិក
សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុងអត្រា៣,០% ទាបជាងការព្យាករក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋ កិច្ចនេះបន្តិច ដោយសារការផ្ទុះឡើងនៃ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១ គួបផ្សំនឹងការ លេចចេញនូវវីរុសបំប្លែងខ្លួនប្រភេទថ្មី ដូចជា អូមីក្រុងជាដើម ទាំងក្នុងបរិការណ៍សកល តំបន់ និង ក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ជាពិសេសលើអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រ ទេសចរណ៍ផ្សេងទៀត។ ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ជារួម ត្រូវបានរួម ចំណែកទ្រទ្រង់ដោយការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងនៃថ្លៃកសិផលលើ ទីផ្សារអន្តរជាតិ។ និន្នាការវិជ្ជមានទាំងនេះ បានផ្ដល់ភាពល្អប្រសើរ និងគាំទ្រដល់វិស័យ និងអនុ វិស័យដែលពឹងផ្អែកលើការនាំចេញ រួមមាន អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និង វិស័យកសិកម្ម។ ការអនុវត្តតាមវិស័យនីមួយៗបង្ហាញថា វិស័យកសិកម្មជារួម សម្រេចបានកំណើន ល្អប្រសើរក្នុងរង្វង់១,១% ក្នុងឆ្នាំ២០២១ ដោយសារកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុ វិស័យចិញ្ចឹមសត្វ ខណៈដែលអនុវិស័យនេសាទមានកំណើនអវិជ្ជមាន។
ការអនុវត្តថវិកាឆ្នាំ២០២១
បានរួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ដូចខាងក្រោម៖
* បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ
និងសណ្ដាប់ធ្នាប់សាធារណៈ
* បន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច
ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងទប់ ទល់ផលប៉ះពាល់នៃជំងឺដ៏កាចសាហាវនេះ
តាមរយៈការជំរុញការនាំចេញឱ្យអស់ពីសក្ដានុពល
និងងាកពីការពឹងផ្អែកទាំងស្រុងលើតម្រូវការខាងក្រៅ
មកពឹងផ្អែកមួយចំនួនលើតម្រូវការក្នុងស្រុក
* បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈ ពេលមធ្យម ប្រកបដោយបរិយាបន្ន
* បន្តអនុវត្តក្របខ័ណ្ឌចំណាយអន្តរាគមន៍
ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ និងហា និភ័យនានា ប្រកបដោយប្រសិទ្ធភាព
ទាំងក្នុងកម្រិតវិភាជន៍និងប្រតិបត្តិការ
* គាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣
* ជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥
* គាំទ្រការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដោយរួមបញ្ចូលនូវការបង្កើនប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា
ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
និងការជំរុញអនុវត្តដោយម៉ត់ចត់នូវយុទ្ធសាស្រ្តគ្រប់គ្រង បំណុលសាធារណៈ
កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិ
និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
*ពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥
តាមរយៈការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជន និងសហគ្រាសធុនតូច និង មធ្យម
ជាមួយនឹងវិធានការជាក់លាក់ ក៏ដូចជាតាមរយៈការបន្តវិនិយោគសាធារណៈលើការអភិវឌ្ឍ ហេដ្ឋានរចនាសម្ព័ន្ធ
រូបវន្តលើការតភា្ជប់ក្នុងវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល។
* បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ
និងការបណ្ដុះបណ្ដា លជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងកម្រិតទាប មធ្យម និងខ្ពស់
ព្រមទាំងសុខុមាលភាពសង្គម ដើម្បីផ្គត់ផ្គង់ពលករជំនាញប្រកបដោយផលិតភាពខ្ពស់
ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ
* ជំរុញការធ្វើពិពិធកម្មផលិតកម្ម គោលដោ
និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍
* បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព
ពិពិធកម្មការកែច្នៃកសិ ផល និងពាណិជ្ជូបនីយកម្មការវាយតម្លៃលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១
* ផ្នែកចំណូលថវិកា៖ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
២០២១” បានរំខាន និងបន្ទច់បង្អាក់យ៉ាង ខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច
ក្នុងស្រុក ព្រមទាំងបានបង្ហាញនូវបច្ច័យអវិជ្ជមានកាន់តែច្បាស់
តាមរយៈការធ្លាក់ចុះនៃលទ្ធផលនៃការប្រមូលចំណូលក្នុងស្រុកក្នុងឆ្នាំ២០២១ ធៀបនឹងចំណូល ក្នុងស្រុកដែលប្រមូលបានក្នុងឆ្នាំ២០២០។
ទោះបីជាក្នុងឆ្នាំ២០២១ ការប្រមូលចំណូលក្នុងស្រុកជារួម
សម្រេចបានទាបជាងលទ្ធផលក្នុងឆ្នាំ ២០២០
លទ្ធផលនេះសម្រេចបានខ្ពស់ជាងការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុប្រមាណ៦,៤% ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលចំណូលសារពើពន្ធ
និងចំណូលមិនមែនសារ ពើពន្ធនិងបានចូលរួមផ្ដល់លទ្ធភាពថវិកាក្នុងការបំពេញតម្រូវការនៃចំណាយសាធារណៈក្នុងការធ្វើអន្តរាគមន៍
និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាក្នុងការគ្រប់គ្រងលើ
“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ព្រមទាំងបន្តរក្សាបាននូវចីរភាពនៃហិរញ្ញវត្ថុសាធា
រណៈ។
* ផ្នែកចំណាយថវិកាចំណាយសរុបថវិការដ្ឋ ក្នុងឆ្នាំ២០២១ អនុវត្តបានប្រមាណ ស្មើនឹង៩៨,១% នៃច្បាប់ហិរញ្ញវត្ថុ និងកើនឡើង៩,៨% ធៀបនឹងឆ្នាំ២០២០។ កំណើនគួរឱ្យកត់សម្គាល់នៃចំណាយ ចំណាយ គឺដោយសារការកើនឡើងខ្ពស់នៃចំណាយអន្តរាគមន៍ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ដែលមិន ធ្លាប់មានពីមុនមក ដើម្បីរក្សាលំនឹងជីវភាពប្រជាជន ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងអ្នកបាត់ បង់ការងារ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងបរិការណ៍កម្ពុជាបានប្រឈមនូវការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូររៀបចំ និងអនុវត្តក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីតម្រង់ ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សា លំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើង វិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីសម្រេចនូវគោលដៅសំខាន់ៗនកម្មវិធី នយោបាយយុទ្ធសាស្ត ចតុកោណ ដំណាក់កាលទី៤ និងផនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។
សរុបមក ថវិកាឆ្នាំ២០២១ ត្រូវសន្និដ្ឋានថា ជាគោលនយោបាយដ៏មានប្រសិទ្ធភាព ដែលអាចឆ្លើយ តបទៅ នឹងបញ្ហាប្រឈម និងហានិភ័យផង ទាំងក្នុង និងក្រៅប្រទេស ហើយត្រូវបានប្រសិទ្ធនាម ថាជា ថវិកាប្រយុទ្ធការពារ អាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះ ទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយ ពេលស្រាកស្រាន្តពីវិបត្តិនៃជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាព សង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្ត លើកស្ទួយសុខុមាលភាពរបស់ប្រជាជន៕