ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការរៀបចំវេទិកាជាន់ខ្ពស់ ស្តីពីខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប នៅដើមខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

 (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងអំពីការរៀបចំវេទិកា ជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប រំលឹកឡើងវិញនូវដំណើរនៃអាសិប និងការ សម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិប ដែលនឹងធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន។

ការរៀបចំវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំនៃកិច្ចព្រមព្រៀងអាសិប ធ្វើឡើងក្រោមមូលបទ៖ ថាមវន្តនៃតំបន់អាស៉ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប ក្នុងក្របខណ្ឌសម្រាប់សមាហរណកម្មតំបន់។

វេទិកាដ៏ពិសេសនេះ នឹងមានការចូលរួមបើកក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន៖