(ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានរត់ជ្រុលហួសផុតពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ (Mactan-Cebu) ក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឱ្យមនុស្សមួយចំនួនរបួសស្រាល និងផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន CAAP បានឱ្យដឹងថា អ្នកដំណើរនិងក្រុមការងារយន្តហោះទាំង ១៧៣នាក់ ដែលស្ថិតក្នុងជើងហោះហើរ KE631 របស់ Korean Air មកពីទីក្រុងអ៉ីនឈាន់ (Incheon) ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីយន្តហោះ Airbus A330 ដែលបានរអិលចេញពីផ្លូវចុះចត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្រាប់អ្នកដែលរងរបួសបន្តិចបន្តួច ត្រូវបានព្យាបាលនៅគ្លីនិករបស់អាកាសយានដ្ឋានផ្ទាល់។
អ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ ប្រចាំប្រទេសហ្វីលីពីន បាននិយាយថា អាកាសយានដ្ឋាននឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីព្យាយាម ឱ្យមានប្រតិបត្តិការជើងហោះហើរ ឡើងវិញបានឆាប់ៗ។ ទន្ទឹមគ្នា ការស៉ើបអង្កេតក៏កំពុងប្រព្រឹត្តទៅផងដែរ ជុំវិញករណីនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ យន្តហោះអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន សៀម៉ិន (Xiamen) បានរអិលចេញពីផ្លូវចុះចត នៅឯអាកាសយានដ្ឋានទីក្រុងម៉ានីល ហើយបានបង្ខំឱ្យជើងហោះហើរខ្ទង់១០០ជើង ត្រូវលុបចោល៕