(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងនាមជាប្រធានគណបក្សប្រជាជន កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិក ការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ជំនួបនេះ បានធ្វើឡើងនៅវិមាន៧មករា។ ជំនួបនេះ ត្រូវបានគេរំពឹងថា នឹងមានការពិភាក្សាលើការ ការងារមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងគណបក្សនយោបាយទាំងពីរ ដែលសុទ្ធតែជាបក្សកំពុងទទួលខុសត្រូវលើជោគវាសនាជាតិ៕