(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។
និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ របាយការណ៍បានបង្ហាញថា និស្សិតជ័យលាភីនេះសុទ្ធតែមានការងារធ្វើ និងប្រមាណ ១០ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយ ដែលមានអាយុចំណាស់ ហើយបានចូលរួមអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៥៦,៣២៦នាក់ នារី ២៥,២៨០នាក់ ត្រូវជា ៤៤.៨ភាគរយ។ អតីតនិស្សិតទាំងនោះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់, មានឧត្តមភាព, សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។
លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលសនិស្សិតសរុប ១៣,៥២០នាក់ នារី ៨,៤៧៩ នាក់ត្រូវជា ៦២.៧ ភាគរយ លើមុខជំនាញចំនួន២៣ ចែកចេញជា៣កម្រិត រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត៕