មន្ត្រីក្រសួងអប់រំ លើកឡើងថា ការអប់រំបែបស្ទែម មានសារៈសំខាន់ណាស់ទៅលើក្មេងៗ ជាពិសេស ថ្នាក់បឋម


 (ភ្នំពេញ)៖ លោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងអប់រំ យុវជន និងកីឡា​ នៅ ថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២២ ការអប់រំបែបស្ទែម (STEM) មានសារៈសំខាន់ណាស់ទៅលើក្មេងៗ ជាពិសេសសម្រាប់សិស្សនៅថ្នាក់បឋម។

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តន៍គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វ កម្ម និងគណិតវិទ្យា (STEM) ការអប់រំឌីជីថល និងសហគ្រិនភាពសម្រាប់យុវជនដោយស្វាគមន៍ និងលើកទឹកចិត្តការរៀន បង្រៀន និងការចូលរួមបង្កើតសាលារៀនផ្ដោតលើមុខវិជ្ជាស្ទែម និង សហគ្រិនភាព។

ថ្លែងក្នុងឱកាសគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី និងសាលាបឋមសិក្សាព្រះនរោត្ត សហការ​ជាលើកដំបូង និងបានចាប់ផ្តើមថ្នាក់រៀនកូដឌីង (Coding Class) ដើម្បីពង្រឹងវិស័យអប់រំ បែបស្ទែម មន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្រៀនការ អប់រំបែបស្ទែម ហើយវាកាន់តែសំខាន់ក្នុងការបង្រៀនការអប់រំបែបស្ទែម ទៅលើក្មេងៗ ជាពិសេសថ្នាក់ បឋម»

លោក សុខ ថា បានអរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី ដែលបានបង្រៀន កូដឌីង ដល់សិស្សសាលាបឋមសិក្សាព្រះនរោត្តម ហើយលោកសង្ឃឹមថានឹងមានការសហការ បន្ថែមទៀតពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ដើម្បីជួយព្រឹងការអប់រំនៅកម្ពុជា។

គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៉ី និងសាលាបឋមសិក្សាព្រះនរោត្តម ​បានបើកដំណើរ ការកិច្ចសហការ​ជាលើកដំបូង ហើយគ្រឹះស្ថាននេះបានបរិច្ចាគ WiFi និងថ្នាក់រៀនកូដឌីង (Coding Class) ដោយសហការ ជាមួយក្រុមហ៊ុន វ៉នឌើលេប​ ដ៏ល្បីបំផុតរបស់ជប៉ុន។

លោក គូរីហារា តាសឹហ៊ីរូ (Kurihara Tatsuhiro) នាយកប្រតិបត្តិ គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវ ភីភល ភីអិលស៊ី បានថ្លែងថា លោកបានបរិច្ចាគថ្នាក់រៀនកូដឌីង និង WiFi ទៅកាន់សាលាបឋម សិក្សាព្រះនរោត្តម ដើម្បីពង្រឹងវិស័យអប់រំបែបស្ទែម នៅកម្រិតអប់រំថ្នាក់បឋម។ វាគឺជាការសហការដំបូង និងជំហានដំបូង ដែលលោកបានសហការជាមួយសាលាបឋមសិក្សា។

លោកបន្តថា «យើងចង់សហការ និងបរិច្ចាគច្រើនជាងនេះទៅលើសាលាបឋម និងវិស័យអប់រំ ជាពិសេសគឺការអប់រំបែបហិរញ្ញវត្ថុ»

គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី គឺជាគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេនៅ ប្រទេសកម្ពុជា ដែលផ្តោតទៅលើសេវាកម្ម និងជួយពង្រឹងជីវភាពក្នុងការរស់នៅរបស់ប្រជាជន កម្ពុជាឲ្យកាន់តែប្រសើរជាងមុន តាមរយៈការផ្តល់កម្ចីហិរញ្ញវត្ថុដើម្បីប្រកបអាជីវកម្ម។ គ្រឹះ​ស្ថានមីក្រូ ហិរញ្ញវត្ថុនេះបានបរិច្ចាគ WiFi និងថ្នាក់រៀនកូដឌីង ដែលបង្រៀននៅសាលាបឋមសិក្សាព្រះ នរោត្តម ទៅកាន់កូនសិស្សប្រមាណច្រើនជាង ៣០០នាក់។

លោក មាស ឆពណ្ណ នាយកសាលាបឋមសិក្សាព្រះនរោត្តម បានបង្ហាញក្តីសេចក្តីសោមនោស្សរីក រាយ ដែលបានសហការជាមួយ គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល ភីអិលស៊ី និងបានថ្លែង អំណរគុណដល់គ្រឹ​ស្ថានមីក្រូហិរញ្ញវត្ថុនេះដែលបានបរិច្ចាគ WiFi និងថ្នាក់រៀនកូដឌីង មកកាន់ សាលានេះ ដើម្បីពង្រឹងវិស័យអប់រំបែបស្ទែម ដែលចាំបាច់ខ្លាំងណាស់សម្រាប់សិស្សានុសិស្ស៕