(ស្វាយរៀង)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានព្រងើយចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនយើង ឡើយ ពោលគឺបានយកចិត្តទុកដាក់ខ្ពស់ ដោយបានគិតគូរ ដំឡើងប្រាក់សោធននិវត្ដន៍ជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពបងប្អូនឲ្យមានភាព កាន់តែប្រសើរឡើងដើម្បីឆ្លើយតបចំពោះការបូជា សាច់ស្រស់ឈាមស្រស់ ក្នុងការរួមចំណែកការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាព ស្ថេរ ភាពនយោបាយរហូតដល់សព្វថ្ងៃ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងបែបនេះ ខណៈលោក និងលោកស្រី បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់បង ប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្រីក្រ ចំនួន ៥០០គ្រួសារ នៅឃុំអណ្តូងត្របែក ស្រុករមាស ហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាស្រ្ត អភិបាលខេត្ត ថ្នាក់ ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ សរុបប្រមាណ៦០០ នាក់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម រដ្ឋមន្រ្តីបានបន្ថែមថា តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ស្នើអោយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជាពិសេសមេភូមិ មេឃុំ ក្រុមជនបង្គោលតាមមូលដ្ឋាន ត្រូវអនុវត្តការងារឲ្យមានតម្លារ ភាព ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រតាមមូល ដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើនេះទៀត ដើម្បីសម្រួលការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ រដ្ឋ មន្រ្តី វង សូត ក៏បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ព្រមទាំងជីក ប្រឡាយរំដោះទឹកប្រវែងជិត១០០០ម៉ែត្រ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងមូល ដ្ឋាននេះផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអរគុណដល់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលបានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូន គ្រួសារអតីតយុទ្ធជនចំនួន ៤០០គ្រួសារ និងបងប្អូនក្រីក្រចំនួន១០០គ្រួសារ នៅភូមិជីកដីនាពេល នេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា មន្ទីរ-អង្គភាពរបស់យើង ទាំងអស់នឹងបន្តសកម្មភាពរបស់ខ្លួនឲ្យកាន់តែផុសផុលថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់បង ប្អូនគ្រូសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរៈភាពអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុរំដោះ ប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និង ការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕