(កៀវ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យបណ្ដាមេ ដឹកនាំនៃក្រុមប្រទេស G7 បញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមមកឱ្យទីក្រុងកៀវ ខណៈលោក ផ្ទាល់ច្រានចោលកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។
ថ្លែងទៅកាន់មេដឹកនាំ G7 នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងកិច្ចប្រជុំតាមវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថានៅពេលដែលអ៊ុយក្រែន ទទួលបានអាវុធ និងប្រព័ន្ធការពារដែនអាកាសទំនើបៗ បន្ថែម នោះការវាយប្រហារដ៏សាហាវ រួមទាំងការបាញ់គ្រាប់រ៉ុក្កែត ឬមីស៊ីលពីសំណាក់ រុស្ស៉ីនឹងត្រូវ បានទប់ស្កាត់។
គួរបញ្ជាក់ថា អ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះទទួលបានប្រព័ន្ធការពារដែនអាការ IRIS-T មួយ គ្រឿងដំបូងក្នុងចំណោម៤គ្រឿង ពីអាល្លឺម៉ង់ ហើយខាងសេតវិមានក៏បានឱ្យដឹងដែរថាសហរដ្ឋ អាមេរិកកំពុងបង្កើនល្បឿនក្នុងការបញ្ជូនប្រព័ន្ធមីស៊ីល NASAMS ឱ្យអ៊ុយក្រែន ខណៈមកទល់ នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាគិតទឹកប្រាក់ជាង ១៦.៨ពាន់លានដុល្លារ ហើយដល់ទីក្រុងកៀវ៕