ឯកឧត្តម កែវ រ៉េមី៖ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ជាតឹកតាងបង្ហាញឆន្ទៈពិតប្រាកដរបស់កម្ពុជា ចំពោះវិស័យសិទ្ធិមនុស្ស និងបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ

 (ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានលើកឡើងថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺជាតឹកតាងបង្ហាញពីឆន្ទៈពិត ប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យសិទ្ធិមនុស្ស ហើយក៏ជាការបំពេញកាតព្វកិច្ចសិទ្ធិ មនុស្សអន្តរជាតិ ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។

ឯកឧត្តម ថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ មានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងការពារ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ស្ថាប័ននេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើការងារសិទ្ធិមនុស្ស។

ការលើកឡើងបែបនេះរបស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ដំណើរ ឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា» ដោយមានការចូលរួមពីលោក Kieren Fizpatrick នាយកវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF), អ្នកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេស ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជា (OHCHR), តំណាងមកពីស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី និងតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននៃរាជរដ្ឋា ភិបាលកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈ ច្បាស់លាស់ក្នុងបង្កើតឱ្យមាននូវស្ថាប័នជាតិសិទ្ធិមនុស្សមួយដែលឯករាជ្យ មានតួនាទីក្នុងការ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅកម្ពុជា ដោយបានសម្រេចអនុញ្ញាតឱ្យបង្កើតគណៈកម្មាធិ ការជាតិសិទ្ធិមនុស្សកម្ពុជានេះតាំ ងពីឆ្នាំ១៩៩៧ ដែលពេលនោះរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ច ឱ្យតំណាងអង្គការមិនមែនរដ្ឋាភិបាល ធ្វើជាប្រធានក្រុមការងារ តាក់តែងសេចក្តីព្រាងច្បាប់។

ឯកឧត្តម កែវ រ៉េមី ក៏បានរំឮកថា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ដែលដឹកនាំដោយតំណាងអង្គ ការមិនមែនរដ្ឋាភិបាលនេះ បានជួបប្រជុំធ្វើការ និងបានរៀបចំធ្វើសិក្ខាសាលាមួយចំនួន ប៉ុន្តែមាន ការអាក់ខានមួយរយៈ និងមានភាព រអាក់រអួល ក្នុងដំណើរការ នៃការរៀបចំសេចក្ដីព្រាងច្បាប់នេះ។ បន្ទាប់ពីមានការរអាក់រអួលមួយរយៈក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ នៅក្នុងឆ្នាំ២០១៧ គណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំបទឧទ្ទេស នាមមួយស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសង្គម ស៊ីវិលចំនួន១០ និងនិស្សិតប្រមាណ២០០នាក់។

បន្ថែមពីនេះ ឯកឧត្តម កែវ រ៉េមី ក៏បានគោលការណ៍ទីក្រុងប៉ារីស នៃស្ថាប័នសិទ្ធិមនុស្សជាតិ មាន ៦ចំណុចសំខាន់ៗគឺ១៖ អាណត្តិទូលំទូលាយ, ២៖ ស្វ័យភាព, ៣៖ ឯករាជ្យភាព, ៤៖ ពហុភាព, ៥៖ ធនធានគ្រប់គ្រាន់ និង៦៖ អំណាចគ្រប់គ្រាន់ ហើយដែលនៅថ្ងៃនេះ វាគ្មិនជាអ្នកជំនាញមកពី ស្ថាប័នសិទ្ធិមនុស្សជាតិនៃប្រទេសក្នុងតំបន់អាស៊ាន រួមមាន៖ ប្រទេសហ្វ៉ីលីពីន ម៉ាឡេស៊ី និងឥណ្ឌូ ណេស៊ី នឹងធ្វើការពន្យល់លម្អិតបន្ថែមលើគោលការណ៍មួយចំនួន។

ដោយបន្ដមើលឃើញថាមិនមានវឌ្ឍនភាពថ្មីអស់រយៈពេលជាច្រើនឆ្នាំរួចមក កាលពីឆ្នាំ២០១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំតាក់តែងសេចក្ដីព្រាងច្បាប់នេះបន្ដ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ខែមីនា ឆ្នាំ២០២១ ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ នៃគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាង ២០លើក រួមមាន៖ ទាំងកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ និងកិច្ចប្រជុំទ្វេភាគីជាមួយតំណាង APF និងជាមួយតំណាង OHCHR ប្រចាំកម្ពុជា ដោយសម្រេច បានសេចក្តីព្រាងច្បាប់ដំបូង ដែលមាន៨ជំពូក និង ៣២មាត្រា៕