សិង្ហបុរី បន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៥,៩២៣ករណីទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

 (សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៥,៨២៣នាក់ តែមិនមាន ករណីស្លាប់ថ្មីបន្ថែមទៀតទេ ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន ២១៥ករណី ក្រៅពី នោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៩៣០,០៦២ករណី ដែលក្នុងនោះស្លាប់ ១,៦២៤នាក់៕