បារ៉ែនចាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា និងសហការអភិវឌ្ឍវិស័យ កីឡា

 (ភ្នំពេញ)៖ ក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិ ការជាតិ អូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ទ្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ជាមួយ លោក Faris Mustafa Al-Kooheji អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកបារ៉ែន នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ លោករដ្ឋមន្ត្រី បានជម្រាបជូន ប្រតិភូបារ៉ែន ពីសភាពការណ៍អភិវឌ្ឍរបស់កម្ពុជា ដែលបានចាប់ផ្តើមស្តារ និងកសាងប្រទេសពី បាតដៃទទេ ក្រោយថ្ងៃរដោះចេញពី ពួកប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ហើយនិង ជោគជ័យដ៏ធំ ធេងនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ពិសេស ការខិតខំតស៊ូ ប្រយុទ្ធប្រឆាំងនៃការរីករាលដាលមេរោគកូវីដ១៩ ចុងក្រោយនេះរបស់រាជរដ្ឋាភិបាល ដែលដឹក នាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើអោយកម្ពុជា កសាងបានប្រព័ន្ធភាព សុំាក្នុង សហគមន៍ និងធ្វើឱ្យកម្ពុជា បើកសេដ្ឋកិច្ចសង្គមឡើងវិញ បានយ៉ាងឆាប់រហ័ស។

ចំពោះវិស័យទេសចរណ៍កម្ពុជាលោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា កម្ពុជានៅបន្តត្រូវការការ វិនិយោគបន្ថែមទៀត ជាអាទិវិស័យសណ្ឋាគារប្រណិត នៅតាមគោលដៅទេសចរណ៍ដ៏ទាក់ទាញ សំខាន់ៗ និងការហោះហើរត្រង់តភ្ជាប់ជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។

ជាកាឆ្លើយតប លោក Faris Mustafa Al-Kooheji បានសម្តែងនូវការសាទរ និងកោតសរសើរ ចំពោះការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសក៏ដជោគជ័យធំធេងនៃនយោបាយឈ្នះឈ្នះ ដែលបាន នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ និងជោគជ័យចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យកម្ពុជា មានលទ្ធភាពបើក ប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបានយ៉ាងឆាប់រហ័ស។

បន្ទាប់ពីមើលឃើញសភាពការណ៍កូវីដ១៩ នៅកម្ពុជាមានសុវត្ថិភាពខ្ពស់ ពិសេសដោយពិនិត្យ ឃើញការរីកចម្រើនរបស់កម្ពុជា ដែលមិននឹកស្មានដល់ លោកអគ្គលេខាធិការ បានសម្តែងនូវការ ពេញចិត្ត និងមានចំណាប់អារម្មណ៍ខ្លាំង ចំពោះការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយលោក សន្យាថានឹងត្រឡប់មកកម្ពុជាម្តងទៀតនាខែវិច្ឆិកា ខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាង ប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យកីឡា។

ជាចុងក្រោយ លោកអគ្គលេខាធិការបានសន្យាថានឹងត្រៀមខ្លួនជានិច្ច ក្នុងការជួយដល់វិស័យកីឡា កម្ពុជា និងសន្យាថាមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តាមការអញ្ជើញរបស់ ឯកឧត្តម រដ្ឋ មន្ត្រី ថោង ខុន ផងដែរ៕