(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ នៃកម្មវិធីបោះជំរំអន្តរជាតិប្រចាំ ឆ្នាំ២០២២ នៅកម្ពុជា (World Camp 2022) ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧ នៃរដ្ឋ សភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កិត្តិយសជាលើកទី៤ អញ្ជើញជា វាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ ដ៏មានតម្លៃលើប្រធានបទ «ការអប់រំចិត្តយុវជន ឲ្យមាន ភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌»។
ការចែករំលែកនូវបទពិសោធន៍នេះ គឺបានជូនដល់សិស្ស-និស្សិត ជាង២,៧០០នាក់ ប្រកបដោយ អត្ថន័យ និងខ្លឹមសារអប់រំ ដែលបានជំរុញលើកទឹកចិត្ត ដល់សិស្ស-និស្សិតទាំងអស់ឲ្យ ខិតខំសិក្សា រៀនសូត្រ ចេះរៀបចំផែនការជីវិត បង្កើតក្តីស្រមៃ ដើរតាមក្តីស្រមៃ និងមានក្តីសង្ឃឹមជានិច្ចនៅក្នុង ជីវិត។ ជាពិសេស ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ និងធ្វើខ្លួនឲ្យស័ក្តិសមជាទំពាំងស្នង ឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនជឿនលឿន នាពេលអនា គត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជន អន្តរជាតិ (IYF) មកពីប្រទេសកូរ៉េខាងត្បូង និងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជ ធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងមានវត្តមានចូលរួមពី លោក លោក ស្រី សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ផងដែរ។
សូមជម្រាបជូនថា កម្មវិធីបោះជំរំអន្តរជាតិនេះ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នៅសាលមហោស្របកោះពេជ្រ៕