បុរសម្នាក់ដុតខ្លួនឯង ទំនងជាបង្ហាញការតវ៉ាប្រឆាំងនឹង ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ


 (តូក្យូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែ កញ្ញា ឆ្នាំ២០២២ គឺ បុរសម្នាក់បានដុតខ្លួនឯង នៅក្បែរការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធ សប្ដាហ៍នេះ ដែលទំនងជាការបង្ហាញថាការតវ៉ាប្រឆាំងនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុង តូក្យូ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេធ្វើឃាត កាលពីខែកក្កដាកន្លងទៅ។

បុរសម្នាក់ខាងលើត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងរបួសដោយសារភ្លើងឆេះពេញ រាងកាយ ខណៈប៉ូលិសម្នាក់ដែលព្យាយាមពន្លត់ភ្លើងកំពុងឆាបឆេះ បុរសរូបនេះក៏បានរងរបួសផង ដែរ។ បុរសនេះដដែលមានវ័យប្រហែល ៧០ឆ្នាំ ត្រូវបានគេរាយការណ៍ថាដំបូងឡើយ បានសន្លត់ បាត់ស្មារតី ប៉ុន្តែក្រោយមកបានដឹងខ្លួន និងបានប្រាប់ប៉ូលិសថារូបគាត់មានចេតនាចាក់ដុតសម្លាប់ ខ្លួនឯង ហើយមួយសន្ទុះក្រោយមកទៀត ទើបគេរកឃើញសំបុត្រមួយច្បាប់និយាយពីពិធីបុណ្យ សពរបស់ លោក អាបេ នៅក្បែរកន្លែងកើតហេតុ ជាមួយពាក្យពេចន៍រៀបរាប់នៅក្នុងនោះថា «ខ្ញុំជំ ទាស់យ៉ាងខ្លាំង»

យ៉ាងណាក៏ដោយ ប៉ូលិសជប៉ុន មិនបានធ្វើអត្ថាធិប្បាយអ្វីពីហេតុការណ៍ខាងលើនោះទេ ដែលបាន កើតឡើងចំថ្ងៃខួបកំណើតគម្រប់អាយុ ៦៨ឆ្នាំរបស់លោក អាបេ។ លោក អាបេ ដែលជានាយករដ្ឋ មន្ត្រីម្នាក់កាន់អំណាចបានយូរជាងគេនៅក្នុងប្រទេសជប៉ុន ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា។ ពិធីបុណ្យសព ថ្នាក់ជាតិរបស់លោកគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញាដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាង ៦,០០០នាក់៕