នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បង្ហើបពីបំណងចង់ជួបជាមួយលោក គីម ជុងអ៊ុន

 (យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) បានលើក ឡើងជាថ្មីពីបំណងចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈ ភាពតានតឹង កំពុងកើនឡើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវ យ៉ក) លោក គីស៊ីដា បានបញ្ជាក់ទៀតថាជប៉ុននៅតែបន្តប្រកាន់ខ្ជាប់នូវ នយោបាយការទូតដែល ត្រូវបានដាក់ចេញកាលពីជាង ២ទសវត្សរ៍មុន ដោយអតីតនាយករដ្ឋមន្ត្រី លោក ជូនីឈីរ៉ូ គ័យហ្សូមី (Junichiro Koizumi) នាឱកាសបំពេញ ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកទៅកាន់ទីក្រុងព្យុង យ៉ាង។ លោក គីស៊ីដា បានបន្ថែមដូច្នេះថា «ជប៉ុនត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាលើបញ្ហាដែលជាក្ដី កង្វល់រួម … ខ្ញុំមានការប្ដេជ្ញាចិត្តចង់ជួបជាមួយលោកប្រធាន គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីទាំង អស់»